ធ្វើឲ្យហ្វេនៗផ្អើលអស់ហើយ! ស្ងាត់ៗតារាថៃ Baifern ចាប់ដៃគ្នាជាមួយកំលោះសង្ហាមីយ៉ាន់ម៉ា Paing ធ្វើរឿងនេះ!

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កន្លងទៅតារាម៉ូដែលមីយ៉ាន់ម៉ាលោក ​Paing​ ​Takhon​ ធ្លាប់បានសារភាពជាសាធារណៈមុខមហាជនថា លោកចាប់អារម្មណ៍ ពីទេពកោសល្យ ចង់ជួប និងចេះសម្ដែងជាមួយតារាស្រីថៃល្បីឈ្មោះកញ្ញា ​Baifern​ ​ជាងគេ​ ដែលរឿងនេះធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់។

ជាក់ស្ដែកស្រាប់តែកាលពីពេលថ្មីៗនេះ ក៏មាន​ឃ្លី​ប​វីដេអូ​ស្ប៉ត​ពាណិជ្ជកម្ម​មួយ​បានលេចឡើង ​ដែល​មានការ​ចូលរួម​សម្ដែង​ពី​កញ្ញា ​Baifern​ ​និង​ ​កំលោះ​សង្ហា​ ​Paing​ ​Takhon​ ​ដែលជា​ជនជាតិ​មីយ៉ាន់ម៉ា​នោះ ធ្វើឲ្យហ្វេនៗឃើញហើយរំភើបចិត្តគ្រប់គ្នាតែម្ដង​។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនក៏បាននាំគ្នាបញ្ចេញមតិសរសើរថារូបសម្រស់របស់អ្នកទាំងពីរពិតជាសក្ដិសមគ្នាណាស់ ហើយមិនត្រឹមប៉ុនណោះគ្រប់គ្នាថែមទាំងចង់ឃើញអ្នកទាំងពីរចាប់ដៃគ្នាសម្ដែងរឿងជាមួយគ្នាទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី