Chompoo Araya ទោះមានកូនបីហើយក្ដីតែរឿងសម្រស់នៅតែអេមជាពិសេសរឿងហ្វេសិនសាហាវលើសដើមជាមួយការបង្ហាញខ្លួនក្នុងកម្មវិធីមួយនេះ! មានវីដេអូ
Chompoo Araya ទៅចូលរួមកម្មវិធីគូរជាមួយកូនស្រីអូន Gale ជាមួយឈុតដៃតូចពណ៌លឿងទាំងស្អាតទាំងស៊ិចស៊ី
ពិតជាសមនិងតំណែងកំពូលហ្វេសិនមែនហើយ សម្រាប់អ្នកម៉ាក់កូនបីស្រីស្អាតយ៉ាង Chompoo Araya មិនថាការចូលរួមកម្មវិធីអ្វីនៅឯណាក៏ម៉ាក់ៗតែងតែបង្កើតភាពភ្ញាក់ផ្អើលនិងស្នាមញញឹមដល់ហ្វេនៗជានិច្ច ជាក់ស្ដែង Chompoo បានទៅចូលរួមកម្មវិធីរបស់ L’Oreal Paris Festival de Cannes 2023 គម្រប់ខួប 4 ឆ្នាំ លើកនេះអាចនិយាយបានថាហ្វេនៗមិនខកចិត្តនិងទន្ទឹងរង់ចាំមើលហ្វេសិននោះទេ
មុនទៅមើលកម្មវិធីតោះក្រលេកមកមើលហ្វេសិនឈុតរបស់ម៉ាក់ៗជាមួយគ្នាសិន ឈុតម៉ាកល្បីរបស់ Giambattista Valli ឆើតឆាយហើយស៊ិចស៊ីខ្លាំងណាស់ ពិតជាស្រស់ស្អាតគ្រប់សកម្មភាពពិតមែន ហើយនៅក្នុងកម្មវិធីម៉ាក់ Chompoo មិនបានមកតែម្នាក់ឯងនោះទេ ព្រោះបាននាំព្រះនាងតូចក្នុងគ្រួសារមកជាមួយដែរ ពេលនេះមានពួកម៉ាក់ចូលរួមកម្មវិធីជាមួយគ្នាហើយ
អត្ថបទដោយ : នីត្តា