Got Jirayu ឆ្លើយតបយ៉ាងលម្អិតនៅពេលប្អូនស្រីសួរថា……? បន្ទាប់ Bow Benjawan បើកចិត្តនិយាយថាបានបញ្ចាប់ស្នេហ៍ 10 ឆ្នាំសល់តែការចងចាំ! មានវីដេអូ

Got Jirayu បើកចិត្តនិយាយជាមួយប្អូនស្រីក្រោយពេលសួរថា “បងអូខេតើមែនទេ” សាម៉ីខ្លួនបានសរសេរយ៉ាងលម្អិតខ្លាំងណាស់ទាក់ទងនិងរឿងចែកផ្លូវគ្នា

បន្ទាប់ពី Bow Benjawan ចេញមកបើកចិត្តនិយាយរឿងចែកផ្លូវគ្នាជាមួយតារាសម្ដែងប្រុស Got Jirayu បិតឆាកស្នេហា 10 ឆ្នាំនៅសល់ត្រឹមតែការចងចាំល្អៗរវាងគ្នានិងគ្នា​នាងបានផ្ដល់បទសម្ភាសន៍នៅក្នុងកម្មវិធីទាំងទឹកភ្នែក ហើយប្រាប់ថាទើបតែទទួលបានចម្លើយច្បាស់លាស់មុនចូលកម្មវិធី ហើយនៅប្រាប់ទៀតថានាងនៅតែមិនអស់ចិត្ត នៅតែមិនយល់ ព្រោះកន្លងមកវាអត់មានសញ្ញាណាមួយដែលអាចធ្វើអោយយើងឈានដល់ដំណាក់កាលនេះ

ជាក់ស្ដែង ខាងប្អូនស្រីរបស់ Got Jirayu បានផុសសារនៅក្នុង IG ដែលជាចម្លើយរបស់បងប្រុស ជាមួយសំនួរបស់នាងដែលសួរថា “តើបងអូខេតើមែនទេ” ហើយនាងបានថតយកចម្លើយរបស់បងប្រុសមកផុសអោយហ្វេនៗបានអាន

“យើងមិនអាចអធិប្បាយបាន នៅពាក្យដែលអ្នកស្ដាប់មិនចង់លឺ ហើយរឿងរ៉ាវ វាគឺបែបនេះមករហូត ការអធិប្បាយវាជារឿងអត់ប្រយោជន៍ នៅពេលអ្នកស្ដាប់មិនបានលឺសម្លេងរបស់យើង ហើយគេទៅលឺស្អី? គេលឺតែសម្លេងនៃការគិតរបស់គេខ្លួនឯងតែប៉ុណ្ណោះ ទើបពាក្យសម្ដីរបស់យើងក្លាយទៅជារឿងអត់ប្រយោជន៍ មិនថាវារាប់ម៉ឺនពាក្យ ឬរាប់លានពាក្យ នេះគឺជាការពិត គេអាចនិយាយថាយើងមិនមានពាក្យអធិប្បាយល្អគ្រប់គ្រាន់ ប៉ុន្ដែជ្រុងម្ខាងទៀតគឺការអធិប្បាយជាច្រើនលើកច្រើនសារ មិនមានការទទួលស្ដាប់ព្រោះជាពាក្យដែលមិនពេញចិត្តនិងស្ដាប់ ហើយរឿងរ៉ាវវាបែបនេះមករហូត”

“មានមនុស្សតិចណាដែលពេញចិត្តស្ដាប់ពាក្យធ្វើអោយក្ដៅចិត្ត ភាគច្រើនពេញចិត្តស្ដាប់តែពាក្យលួងចិត្តដែលធ្វើអោយអារម្មណ៍ល្អ ហើយការពិតទាំងអស់ត្រូវបានច្រានចោលទាំងស្រុង ហើយបើបែបនិង ការអធិប្បាយមិនថាម្ដងឬមួយពាន់ដងក៏ជារឿងអត់ប្រយោជន៍ ហើយរឿងវ៉ាវគឺបែបនេះមករហូត”

“Mo ប្អូនស្រីជាទីស្រលាញ់របស់បងមិនបានបាត់បង់ស្មារតីក្នុងការស្ដាប់ហេតុផល វាដូចជាអគារធំដែលលែងប្រើប្រាស់ វានិងរលំចុះមកដោយគ្មានមូលហេតុ ប៉ុន្ដែវាត្រូវបំផ្លាញ់ពីផ្នែកផ្សេងៗរហូតដល់គ្រោងឆ្អឹងរបស់វាទ្រាំទ្រលែងបាន ជាការពិតណាស់ការដួលរលំហាក់ដូចជាមិនសមហេតុផល តែការអធិប្បាយហេតុផលអោយអ្នកដេកស្ដាប់ក៏មានតែធ្វើបាបយើងទាំងពីរនាក់ ព្រោះពួកគេគ្មានផ្លូវយល់ចិត្តយល់រឿងផ្ទាល់ខ្លួនដែលសក្ដ័សម”

“យើងក្លាយទៅជាអ្នកខុសនៅក្នុងក្រសែភ្នែករបស់គេ ព្រោះតែយើងមិនបានធ្វើអ្វីដូចដែលគេចង់បាន គេពេញចិត្តនៅពេលដែលយើងអាចក្លាយជាអ្វីដែលគេចង់បានតែប៉ុណ្ណោះ”

“Mo ប្អូនស្រីជាទីស្រលាញ់បានរំជើបរំជួលចំពោះការយល់ច្រឡំរបស់អ្នកដទៃ ពួកគេបានស្ដាប់តែអ្វីមួយភាគតូច ស្ដាប់តែមួយជ្រុងតូចតែប៉ុណ្ណោះ ពួកគេមិនខុសនោះទេដែលសម្ដែងធ្វើដូចជាយល់ច្បាស់ដឹងរឿងច្បាស់ តែត្រូវចាំថា…..ការពិតគឺគេគ្រាន់តែគិតបង្កើតឡើងដោយខ្លួនគេប៉ុណ្ណោះ ការពិតរបស់យើង…..គ្រប់គ្នាសុទ្ធតែកាត់សេចក្ដីផុយៗ រក្សាចិត្តរបស់ប្អូន ចំណែកបងៗនិងធ្វើនូវអ្វីដែលបងសម្រេចចិត្ត”

ហើយប្អូនស្រីក៏តបវិញដោយពាក្យថា “ស្រលាញ់បងណា នរណាមិនយល់ ទុកអោយប្អូនជាអ្នកយល់ អ្នកដែលស្គាល់បងពិតប្រាកដគេនិងយល់ពីបង”

អត្ថបទដោយ : នីត្តា