អាការះរបស់តួឯកប្រុសក្នុងរឿង Mae Bia ដួលបាត់ស្មារតីពេលកំពុងធ្វើការបញ្ជូនទៅមន្ទីពេទ្យ….

មិនដឹងយ៉ាងណាយ៉ាងណីហើយទេ? អ្នកគាំទ្ររបស់តារាសម្ដែងប្រុសលោក Kantapong Bumrungrak​​​​​​​​​​​​​​​​​​​​​​​​​​មានការបារម្ភជាខ្លាំងចំពោះរូបលោក ក្រោយមានពត៌មានថារូបលោកដួលសន្លប់បាត់ស្មារតីបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ខណះកំពុងបំពេញកាងារសុខៗសោះ​ ថែមមើលទៅមិនមែនសន្លប់ព្រោះការវិលមុខអស់កម្លាំងធម្មតានោះទេតែជាការសន្លប់ដួលព្រោះតែគាំងបេះដូង។

ដោយភរិយារបស់តារាប្រុសលោក Kantapong បានបង្ហោះសារបង្ហាញពីការបារម្ភនិងផ្ដល់កម្លាំងចិត្តដល់ស្វាមីថា “We are fighting this together! Be strong! Valentina and I need you teerak!”​ ក្រោយបញ្ជូនទៅមន្ទីពេទ្យភ្លាមៗលោក Kantapong មិនទាន់ដឹងខ្លួនពីសន្លប់បាត់ស្មារតីនោះទេ ស្ថិតនៅក្នុងអាការះធ្ងន់ធ្ងរនៅឡើយស្ថិតនៅក្រោមការមើលថែយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។ ក្រុមគ្រួសារនិងមិត្តភក្ដិរបស់លោក Kantapong​ កំពុងសុំពរអដ្ឋិដ្ឋានឲលោក Kantapong ដឹងខ្លួនឆ្លងផុតគ្រោះលើកនេះ។ វាពិតជាភ្លាមៗពេកហើយ សឹងតែធ្វើឲភរិយាលោកទទួលយកមិនបានព្រោះកាលពីព្រឹកស្វាមីក៏នៅញញឹមស្រស់ស្រាយជាមួយកូនស្រី ព្រមចេញទៅធ្វើការនៅឡើយមិននឹកស្មានថាពេលនេះស្វាមីត្រូវមកដេកសន្លប់បាត់ស្មារតីបែបនេះ។​

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ