រាងស្អាតជាងមុន?​ តួឯកស្រី Taew មានអ្នកសសើរពីរូបរាងនាងនៅពេលនេះឡើងវិញ​ធ្វើឲសប្បាយចិត្តទាំងព្រឹក….

ចែកស្នាមញញឹមស្រស់ស្រាយទាំងព្រឹក! តួឯកស្រីនាង Taew Natapohn បង្ហាញស្នាមញញឹមមួយឲទាំងព្រឹកព្រលឹម ក្រោយឃើញមានអ្នកគាំទ្រមក Comment ថាពេលនេះរូបរាងTaewដូចជាស្រស់ស្អាតជាងមុនមិនធាត់មិនស្គមសមល្មមសមសួនថែមមានសាច់ដុំរឹងមាំណែនៗសុខភាពល្អពីការហាត់ប្រាណ។

តួឯកស្រីនាង Taew Natapohn រំភើបចិត្តណាស់ដែរ ក្រោយមានអ្នកឃើញពីការប្រឹងប្រែងរបស់នាងនាពេលកន្លងមក បានជាលទ្ធផល រូបនាងតែងខិតខំថែទាំរូបរាងនិងសុខភាពដោយការហាត់ប្រាណ។​ មួយរយះពេលប៉ុន្មានឆ្នាំកន្លងមកនេះ តែមានដ្រាម៉ាថានាងស្គមស្គាំង ថារាងមិនស្អាត ថានាងវក់នឹងហាត់ប្រាណចង់ស្គមពេក ទាំងដែលការពិតនោះគឺរូបនាងខំហាត់ប្រាណព្រោះចង់ឲមានសុខភាពល្អទេ។ ពេលនេះគីឡូនាងក៏បានឡើងជាងមុនហើយដែរ ឯរឿងហាត់ប្រាណ Taew នៅតែបន្ដធ្វើជាប់លាប់ជាប្រចាំ ធ្វើឲរូបរាង Taew ពេលនេះស្រស់ស្អាតបែបរឹងមាំ​ និងទទួលបានពាក្យសសើរតាមរយះការ Comment ពីអ្នកគាំទ្រថែមទៀតផង។

ប្រភព​៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ