តួឯកប្រុសលោក James ma មានគូនឹងគេហើយ ប្រកាសប្រាប់ឈ្មោះម្ចាស់បេះដូងគឺតារាស្រី Pie….

អីយ៉ាកម្លោះសង្ហារ James Ma មានគូនឹងគេហើយថែមចេញមុខមកនិយាយប្រាប់ដោយខ្លួនឯង! មិននៅទំនេរទៀតទេ​តួឯកប្រុសដែលបានសម្ដែងក្នុងរឿងភាគថៃជាច្រើនរឿងលោក James Ma ពេលនេះបានបង្ហាញមុខគូស្នេហ៍ គឺជាតារាស្រីមួយរូបដែលនៅក្នុងរង្វង់សិល្បៈថៃដូចជារូបលោកផងដែរ។

នេះជាលើកទីមួយហើយដែលតួឯកប្រុសលោក James Ma បង្ហាញមុខគូស្នេហ៍និងប្រាប់ថារូបលោកកំពុងមានចំណងស្នេហា ចាប់តាំងពីរឃើញរូបលោកចូលប្រឡូកក្នុងវិស័យការសម្ដែងមក។ ព្រោះតាំងពីស្គាល់រូបលោកក្នុងនាមជាអ្នកសម្ដែងមក ឃើញតែសម្ដែងជាមួយតួឯកស្រីផ្សេងៗ​ តែមិនដែលឃើញមានតួឯកស្រីក្នុងជីវិតពិតសោះ រហូតធ្វើឲអ្នកគាំទ្រខ្លះគិតថារូបលោកប្រហែលមានម្ចាស់ចិត្តក្រៅរង្វង់សិល្បៈទើបមិនចង់បង្ហាញ ខ្លះក៏ថាលាក់ធ្វើអីតារាដ៏ទៃគេក៏បង្ហាញមុខយ៉ាងមានក្ដីសុខ។ តាមពិតមិនដូចច្នេះទេ លោក James Ma ពិតជានៅលីវជាច្រើនឆ្នាំមែន ពេលនេះមានហើយនារីដែលបានគ្រង់បេះដូងតួ​ឯកប្រុសរូបសង្ហារម្នាក់នេះ នោះក៏គឺតារាសម្ដែងស្រីនាង Pie Rinrada។​ ដោយលោក James Ma ជាអ្នកចេញមកនិយាយដោយខ្លួនឯងពីរទំនាក់ទំនងរបស់អ្នកទាំងពីរ ថែមទាំងបានបង្ហោះរូបគូយ៉ាងផ្អែមល្ហែមថែមទៀតផង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ