ជាការពិតណាស់ មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា អតីតបេក្ខជនឆ្នើមមួយរូបក្នុងកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី១ លោក មាស មុន្នីរាជ ហាក់បីដូចជាស្ងប់ស្ងាត់និងការងារសិល្បៈ ធ្វើឲ្យហ្វេនៗជាច្រើនឆ្ងល់យ៉ាងខ្លាំង ថាលោកបាត់ទៅណា។
ជាក់ស្ដែងស្រាប់តែពេលនេះ លោកបានធ្វើឲ្យមហាជននិងហ្វេនៗគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលឃើញលោក បានដឹកដៃកូនក្រមុំរូបស្រស់ម្នាក់ ដែលជាអ្នករស់នៅខេត្តកណ្ដាល រៀបការកសាងគ្រួសារ ដែលរៀបចំឡើងយ៉ាងអធិកអធម និងបានអញ្ចឹងភ្ញៀវកិត្តិយសដែលសុទ្ធសឹងជាតារាៗទៅជាច្រើនទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជននិងអ្នកគាំទ្រជាច្រើនបាននាំគ្នា បង្ហាញអារម្មណ៍រំភើប និងអបអរសាទរដល់តារាប្រុសរូបនេះ ដែលទីបំផុតលោកបានរកឃើញម្ចាស់ជីវិតរបស់ខ្លួនហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖សុីវលី