មកមើលផ្ទះចំណងដៃរបស់ Mark-Kimberly គ្រប់ច្រកគ្រប់មុំពិតជាស្អាតនិងទំនើបខ្លាំងណាស់អ្វីដែលសំខាន់ត្រៀមកន្លែងទុកសម្រាប់អូនតូចៗរួចហើយទៀត! មានវីដេអូ

ធ្វើអោយបណ្ដាអ្នកគាំទ្ររំភើបចិត្តមិនស្ទើរទេសម្រាប់ការផុសបង្ហាញផ្ទះនិងបន្ទប់ត្រៀមជាចំណងដៃថ្ងៃមង្គលការដែល Kimberly Ann តារាល្បីឈ្មោះបានយកមកចែករំលែកក្នុង IG story ឈ្មោះ @kimmy_kimberley

ទាំងអស់នេះក៏ព្រោះតែផុសខាងលើបានបើកបង្ហាញរូបថតយ៉ាងលម្អិតពីបន្ទប់មួយទៅបន្ទប់មួយ សាម៉ីខ្លួនហើយនិងម្ចាស់ចិត្ត Mark-Prin បានរៀបចំទុកថ្ងៃអនាគតមិនថាជាបន្ទប់តែងខ្លួនដោយមានការសរសេររៀបរាបថា The closet that’s bigger than the bedroom (ទូរខោអាវធំជាងបន្ទប់គេង) ព្រមទាំងមានបង្ហាញស្រះហែលទឹកទំនើបសម្រាប់កិច្ចការសប្បាយៗក្នុងថ្ងៃឈប់សម្រាក

After Footer (Active) - damrei Mr1 Zone2

ប៉ុន្ដែដូចជាមានអ្វីផ្សេងទាក់ទាញភ្នែករបស់អ្នកគ្រប់គ្នាទៅវិញ! ប្រហែលជារត់មិនផុសពីកំលោះ Mark ដែលកំពុងឈរត្រួតពិនិត្យជញ្ជាំងបន្ទប់ ហើយមាន Kimberly បញ្ចាក់យ៉ាងច្បាស់ថានេះជាកន្លែងសម្រាប់បេប៊ីតូចៗថ្ងៃអនាគត “Blue for our imaginary baby boy” 

នេះមិនទាន់រួចរាល់ 100% ផងក៏មើលឃើញថាអស្ចារ្យយ៉ាងនេះទៅហើយ ជឿថាសាងសង់ចប់ពេលណាហ្វេនៗប្រហែលជាបានឃើញហើយលាន់មាត់វ៉ាវមិនឈប់ទេ

អត្ថបទដោយ : នីត្តា