យូរៗគូគេមកស្វីតឲមើលម្ដង! តួឯកប្រុស Mario និង Junji បង្ហោះវីដេអូរាំ(មានវីដេអូ)

គូនេះមិនសូវមានរូបគូមកបង្អួតទេ តែមានម្ដងៗគឺស្វីតកប់! តួឯកប្រុសលោក Mario Maurer ចំណងស្នេហាជាមួយតារាស្រី Junji Janjira នៅតែផ្អែមល្ហែមរឹងមាំ ទំនាក់ទំនងស្នេហាមិនគិតលាក់បាំងអ្នកគាំទ្រគ្រាន់តែមិនសូវបានបង្ហោះរូបជាមួយគ្នា យូរៗបានបង្ហោះម្ដង ធ្វើឲពត៌មានចចាមអារ៉ាមថាស្នេហាទាំងពីរមានបញ្ហាត្រូវស្ងប់ស្ងាត់បាត់ទៅវិញ។

ដោយតួឯកប្រុសលោក Mario Maurer តាំងពីមានចំណងស្នេហាជាមួយ Junji មកបានប្រាប់ឲអ្នកគាំទ្រដឹងទំនាក់ទំនងអ្នកទាំងពីរតាំងពីដំបូង គូនេះស្វីតបែបលក្ខណះផ្ទាល់ខ្លួនមិនបង្ហោះច្រើន យូរៗម្ដងមានរូបគូមួយឬពេលខ្លះមានតែអ្នកគាំទ្រថតបានពេលទៅណាមកណាជាមួយគ្នា។ ទោះមិនស្វីតតាមរយះរូបគូឬនិយាយជាសាធារណះច្រើន តែអ្នកគាំទ្រដឹងថាគូនេះស្រលាញ់គ្នាណាស់ថែមមើលទៅចំណងស្នេហ៍យួរអង្វែងទៀត។ ថ្មីៗនេះ Junji លេង Tiktok បង្ហោះវីដេអូរាំជាញឹកញាប់ ពេលខ្លះក៏មានលោក Mario មករាំជាគូផងដែរ​ គូនេះមិនស្វីតខាងថតរូបតែស្វីតខាងរាំ​ តោះមកមើលវីដេអូខាងក្រោមទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ