លេចធ្លោរគ្រប់កម្មវិធី Chompoo Araya នរណាក៏ទទួលស្គាល់កំពូលហ្វេសិនប្រចាំប្រទេសថៃដែរជាពិសេសឈុតទៅចូលរួមកម្មវិធីល្បីឈ្មោះមួយនេះ! មានវីដេអូ
Chompoo Araya មួយឈុតនេះអេមហួសថ្លែង ឈុតវែងរ៉ូបពណ៌ខៀវ Indigo ស្មាទទេ គ្មានខ្សែ បង្ហាញខ្សែកពេជ្រដ៏ធំ ស្អាត 100 ភាគរយគ្មានបាត់ទេ
អ្នកម៉ាក់កូនបីស្រីស្អាត Chompoo ត្រលប់មកគ្រងតំណែងកំរាលព្រំក្រហម Cannes ម្តងទៀត នៅមហោស្រពភាពយន្តអន្តរជាតិឆ្នាំ 2023 មុននេះបានឃើញឈុតដំបូងរបស់នាងរួចទៅហើយអាចនិយាយបានថាភ្ញាក់ផ្អើលជាខ្លាំង ហើយជាក់ស្ដែងម៉ាក់ៗបានបង្ហាញឈុតទីពីរ មកជាមួយនឹងរ៉ូបពណ៌ខៀវពណ៌ខ្មៅដ៏ស្រស់ស្អាត ស្មាទទេបង្ហាញឈុតពេជ្រដ៏អស្ចារ្យ
មួយឈុតនេះជាម៉ាករបស់ TONY WARD ម៉ាកល្បីពិភពលោក ឈុតក៏ស្អាតសម្រស់មនុស្សក៏ស្រស់ទៀត ជឿើហើយថាពិតជាគ្មាននរណាអាចផ្ដួលរលំនិងដណ្ដើមតំណែងរបស់ម៉ាក់ៗបាននោះទេ
អត្ថបទដោយ : នីត្តា