Weir-Vicky ជប់លៀងខួបកំណើតកូនស្រីគម្រប់អាយុ​ 5 ខែយ៉ាងកក់ក្ដៅនិងគួអោយស្រលាញ់បំផុតសំខាន់ពេលថតរូបគ្រួសារ…..! មានវីដេអូ

ក្លាយទៅជាព្រះនាងតូចរបស់ហ្វេនៗរួចរាល់ហើយ សម្រាប់អូន Wirin កូនស្រីដំបូងរបស់តួឯកប្រុស Weir Sukollawat ជាមួយភរិយាជាទីស្រលាញ់ Vicky Phimonya ដែលខណៈពេលនេះភ្លេចខ្លួនតែមួយភ្លេតសោះអាយុ 5 ខែទៅហើយ

នៅពេលថ្មីៗនេះ Vicky ក៏បានបើកបង្ហាញរូបភាពដ៏សែនកក់ក្ដៅរូបភាពគ្រួសាររីករាយ មានប៉ា ម៉ាក់ កូន អមជាមួយប្រយោគថា “Happy 5 months anniversary to baby Wylyn រីករាយថ្ងៃកំណើតគ្រប់អាយុ 5ខែរបស់កូន Wylyn ណាចា ប៉ាម៉ាក់និងគ្រប់គ្នាក្នុងគ្រួសារស្រលាញ់កូនបំផុតក្នុងលោក អគុណបងៗប្អូនៗនិងហ្វេនៗទាំងអស់ដែលតាមដានគ្រួសាររបស់ពួកយើងមករហូត ដោយក្ដីស្រលាញ់និងក្ដីនឹករលឹក @weir19 @wylyn.vw19 @patti_naz”

After Footer (Active) - damrei Mr1 Zone2

រឿងនេះហ្វេនៗសុទ្ធតែនាំគ្នាចូលមកចុចឡាយអោយនិងកោតសរសើរពីភាពគួអោយស្រលាញ់របស់គ្រួសារមួយនេះ ហើយក៏សរសើរពីការរៀបចំខួបកំណើតកូនស្រីបែបសាមញ្ញៗផងដែរ

អត្ថបទដោយ : នីត្តា