កម្រងរូបភាព Lisa Blackpink ក្នុងកម្មវិធីBVLGARI អលង្ការស្រស់ស្អាតទាំងមនុស្សទាំងឈុតគ្រឿងពេជ្រ….

កំពុងត្រូវបានគេនិយាយនិងចុះផ្សាយជាច្រើនក្នុងបណ្ដាញសង្គមក្រោយការបង្ហាញវត្ដមានរបស់អាយដលស្រីLisaសមាជិកក្រុមចម្រៀង Blackpink នៅក្នុងកម្មវិធីបង្ហាញម៉ូតឈុតគ្រឿងពេជ្រចេញថ្មីរបស់ BVLGARI។ ដោយ Lisa មកចូលរួមជាមួយការរ៉ូបពណ៌ខ្មៅស្អាតប្រណិតបញ្ចេញសាច់ស្មានិងវាលខ្នងបង្ហាញភាពស៊ិចស៊ីស្រស់ស្អាត ពិសេសបន្ថែមទៀតនោះគឺគ្រឿងឈុតពេជ្រដែលLisaបានពាក់ចូលរួមក្នុងកម្មវិធីនេះ គ្រប់អ្នកចូលរួមនិងអ្នកកាសែតសុទ្ធតែសសើរពីភាពអលង្ការនៃគ្រឿងពេជ្រមួយឈុតនេះ ពាក់នៅលើខ្លួននារីដ៏មានសម្រស់លេចធ្លោរដូចជាLisaទៀតនោះកាន់តែធ្វើឲឈុតពេជ្រម៉ូតថ្មីមួយនេះរបស់ BVLGARI កាន់តែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជន។ តោះមកមើលកម្រងរូបភាពខាងក្រោមនេះទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ