ចែកធៀបការហើយ! គូស្នេហ៍តារាMark និង​Kimberly ប្រាប់វេលាថ្ងៃមង្គលការ អញ្ជើញមិត្តជិតស្និទ្ធចូលរួម….

ជិតដល់ថ្ងៃមង្គលហើយសម្រាប់គូស្នេហ៍តារាស្រលាញ់គ្នាយូរឆ្នាំគូរបស់តួឯកប្រុសលោក Mark Prin និងតួឯកស្រីនាង Kimberley Anne Woltemas ដោយបានដេញវេលាមង្គលការនិងកំណត់ថ្ងៃចូលរោងការរួចហើយ។ កាន់តែខិតជិតដល់ថ្ងៃរៀបការគូរបស់ Mark និង Kimberly កាន់តែស្វីត មាននាំគ្នាទៅកំសាន្ដច្រើនកន្លែងនិងមម៉ាញឹកនឹងការគិតគូរឿងរៀបចំពិធីផងដែរ។

ដោយពេលនេះ Mark និង Kimberly កំពុងនាំគ្នាចេញទៅផ្ទះមិត្តភក្ដិជិតស្និទ្ធដើម្បីយកធៀបការទៅឲ អញ្ជើញឲទៅចូលរួមថ្ងៃមង្គលអ្នកទាំងពីរ ដែលនឹងរៀបចំឡើងនៅថ្ងៃទី១៤ ខែកញ្ញាក្នុងឆ្នាំ២០២៣នេះ ដែលនឹងរៀបចំឡើងនៅប្រទេសអ៊ីតាលី។ ក្រោយពីដឹងថ្ងៃមង្គលការរបស់អ្នកទាំងពីរ មានអ្នកគាំទ្រជាច្រើនបានមកចូល Comment ជូនពរគូស្វាមីភរិយាថ្មីមួយគូនេះ ឲមានតែសុភមង្គលតទៅថ្ងៃមុខ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ