មកហើយរូបគូរបស់គូស្នេហ៍ថ្មីថ្មោង James MaនិងPie រ៉ូមែនទិកនៅមាត់សមុទ្រមើលព្រះ​អាទិត្យ​អស្តង្គត….

គូគេមកស្វីតទៀតហើយ! ទើបប្រកាសចំណងស្នេហាថ្មីៗនេះ ពេលនេះគូរបស់តួឯកប្រុសលោក James Ma និងតារាស្រី Pie Rinrada មានរូបគូមកបង្ហោះជាបន្ដបន្ទាប់តែម្ដង ថែមនាំគ្នាទៅស្វីតដល់មាត់សមុទ្រ បរិយាកាសរ៉ូមែនទិកមើលថ្ងៃរៀបអស្តង្គតតែពីរនាក់។

តួឯកប្រុសលោក James Ma និងតារាស្រី Pie Rinrada ជាគូស្នេហ៍តារាថ្មីថ្មោងមួយគូទៀតក្នុងសិល្បៈថៃ ដែលទើបតែប្រកាសប្រាប់ពីទំនាក់ទំនងស្នេហាឲមិត្តអ្នកគាំទ្របានដឹងដោយខ្លួនឯងដោយមិនចាំបាច់ស៊ើបយូរនោះទេ។​ គូនេះគ្រាន់តែបង្ហាញទំនាក់ទំនងភ្លាម​ក៏ទទួលបានការគាំទ្រជាខ្លាំងភ្លែតផងដែរ មានតែអ្នកសសើរថាជាគូដែលសាកសមនិងឲស្រលាញ់គ្នាយូរអង្វែង។ នេះជារឿងដែលអ្នកគាំទ្ររបស់លោក James Ma ចង់ឃើញជាយូរមកហើយ ព្រោះតាំងពីស្គាល់រូបលោកក្នុងនាមជាតារាសម្ដែងមកមិនដែលឃើញលោកមានគូស្នេហ៍នឹងគេនោះទេ ដល់មានគូមានតែរូបភាពស្វីតៗពេញបណ្ដាញសង្គមតែម្ដង។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ