Chippy ត្រូវបានអ្នកបណ្ដាញសង្គម Bully ថាមិនចេះស្រលាញ់ខ្លួនគ្រាន់តែបែកសង្សាសោះប្រលែងខ្លួនឡើង…..! មានវីដេអូ

នៅសុខៗក៏ត្រូវបានគេដៀលភ្លាមៗសម្រាប់តួឯកស្រីស្អាត Chippy-Sirin នៅពេលត្រូវគេទាញចូលទៅក្នុងប្រធាទបទថា ជាតារាស្រីសម្លេងតូចៗ អក្សរកាត់ ឋ. ត្រូវគេតិះដៀលខ្លាំងបែកពីសង្សាប្រលែងខ្លួនមិនគិត ដូចអ្នកទើបតែនិងសម្រាលកូន ហើយថែមទាំងកើតជម្ងឺសោកសៅទៀត

ដោយខាងសាម៉ីខ្លួនក៏មិនទុកអោយនៅរិះគន់បានយូរដែរ ប្រញាប់ចេញមកផុសរូបភាពទើបតែថតថ្មីៗ ខណៈពេលកំពុងអង្គុយធ្វើស្ទាយសប្បាយៗនៅលើទុក ក្នុងឈុតសំពត់តូចខ្លី ដែលបង្ហាញអោយឃើញពីរូបរាងកាយចង្កេះដងខ្លួនដ៏តូចស្រលូន ហើយស្ទាយថតរូបពេញទៅដោយភាពជឿជាក់

ក្រោយមកអ្នកគាំទ្រក៏បានចូលទៅខមិននៅខាងក្រោមរូបភាពរបស់នាងជាច្រើន ព្រោះទាំងស្អាត ទាំងស៊ិចស៊ី គឺថា 100 ពិន្ទុគ្មានបាត់ទេចា

អត្ថបទដោយ : នីត្តា