មានអីត្រុវខ្មាស់!​ តារាប្រុសលោក Art Phasut បន្ថែមអាជីពមកលក់សាច់ជ្រូកបំពង​តាមផ្សារ….

មិនខ្លាចខ្មាស់គេទេខ្លាចតែវេទនាពេលអត់លុយ!​ តារាសម្ដែងប្រុសលោក Art Phasut    បង្ហោះសារលើកទឹកចិត្តខ្លួនឯងក៏ដូចជាឆ្លើយតបទៅអ្នក Comment សួររូបលោក ក្រោយពីឃើញលោក Art ពីតារាសម្ដែងក្លាយខ្លួន មកជាអ្នកលក់សាច់ជ្រូកបំពងតាមផ្សារទៅវិញ។​

ដោយលោក Art Phasut បានឲដឹងថារូបលោកពិតជាអ្នកលោកសាច់ជ្រូកបំពងដូចរូបភាពក្នុងបណ្ដាញសង្គមបានផ្សព្វផ្សាយពិតមែន ថែមរូបលោកក៏ជាអ្នកបង្ហោះផងដែរគឺដើម្បីផ្សាយពីហាងថ្មីរបស់លោកមួយនេះផងដែរ។ រូបលោកមិនខ្មាស់គេនោះទេ ដែលខ្លួនជាអ្នកសម្ដែងមកលក់សាច់ជ្រូកនៅផ្សារព្រោះអាជីពមួយនេះបានជួយផ្ដល់ចំណូលដល់លោកនិងក្រុមគ្រួសារច្រើនគួរសមដែរ ថែមជារបរដែលមានចំណូលប្រចាំថ្ងៃ។ ចំណែកកាងារសម្ដែងរូបលោកក៏មិនបោះបង់នោះដែរ មានអ្នកហៅទៅលេងរឿងរូបលោកក៏ទៅសម្ដែងជាតារាមួយរូបដដែលនិងនៅតែស្រលាញ់កាងារសម្ដែង។ ហាងសាច់ជ្រូកបំពងរបស់លោកពេលនេះទទួលបានការគាំទ្រខ្លាំង មានអ្នកគាំទ្ររបស់លោក Art ជាច្រើននាក់បានមកជួយទិញនិងខ្លះចាំជួបមុខម្ចាស់ហាងរូបសង្ហារដើម្បីសុំថតរូបថែមទៀតផង។​

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ