ស្រីស្អាត Ellie ប្រាប់ថាធ្លាប់ត្រូវបានគេរិះគន់ថាមានមុខមាត់អាក្រក់ Chompoo-Aff សើចមិនសំចៃមាត់ព្រោះចង់ឃើញមុខអ្នកខមិនថាគេអាក្រក់! មានរូបភាព
អាចនិយាយបានថាឃើញតាំងតែពីនៅក្មេងសម្រាប់អូន Ellie កូនស្រីរបស់ Aum Amarin រហូតមកដល់ពេលនេះបានក្លាយទៅជាតារាចម្រៀងតាមលោកប៉ារួចរាល់ជាការស្រេចទៅហើយ ហើយអ្វីដែលសំខាន់កាន់តែធំកាត់តែស្រស់ស្អាតទៀត ប៉ុន្ដែស្អាតយ៉ាងនេះនៅមានអ្នករិះគន់ថានាងមានមុខមាត់អាក្រក់ទៀត
ដោយជាក់ស្ដែង Ellie បានទទួលការអញ្ជើញធ្វើជាភ្ញៀវកិត្តយសក្នុងកម្មវិធី 3Zap មានអ្នករិះគន់ថាមុខមាត់អាក្រក់តាំងតែពីក្មេងច្រើនណាស់ លឺបែបនេះហើយពិធីករយ៉ាង Aff Taksaorn និង Chompoo ដល់ថ្នាក់លាន់មាត់
ដូចម៉ែ Aff ដល់ថ្នាក់និយាយថា “ឈប់សិនៗ គាត់យល់ច្រលំរឿងអ្វីមួយទេដឹងហី?” ហើយក៏មានបញ្ជាក់នៅចុងបញ្ចាប់ដោយប្រាប់ថាប្អូនគាត់គួអោយស្រលាញ់តាំងតែពីក្មេងមកម្លេ៉ស ចំណែកឯខាង Chompoo ក៏អស់សំណើចសើចខ្លាំងៗហើយប្រាប់ថា “ធ្្លាប់ឃើញខមិនបែបនេះដែរ….ចង់ឃើញមុខអ្នកខមិនថាគេអាក្រក់និងខ្លាំងណាស់”
អត្ថបទដោយ : នីត្តា