ធ្លាប់តែទទួលបានការសសើរតួឯកស្រី Chompoo រងការរិះគន់តែស្លៀកឈុតមិនស្អាតមិនសាកសមនឹងកម្មវិធីធំ….

ធ្លាប់តែទទួលបានការសសើរពីការតុបតែងកាយស្រស់ស្អាតហ្វេសិន ថ្មីៗនេះតួឯកស្រីជើងចាស់សម្រស់ចាំ Chompoo Araya បែរជារងការរិះគន់ពីអ្នកលេងបណ្ដាញសង្គមថាមួយឈុតទៅកម្មវិធី Cannes Film Festival របស់នាងមួយនេះមិនសាកសម មិនស្រស់ស្អាតដូចអ្វីដែលអ្នកគាំទ្ររំពឹងទុកនិងមើលទៅមិនអលង្ការសមនឹងកម្មវិធីដ៏ធំមួយនេះ។

ដោយតួឯកស្រី Chompoo ក្រោយពីមានកូន៣នាក់មករូបនាងក៏មិនបានទៅចូលរួមកម្មវិធី Cannes Film Festival មក៣ឆ្នាំហើយ ទើបតែឆ្នាំនេះរូបនាងបានបង្ហាញវត្ដមានសារជាថ្មីក្នុងកម្មវិធីហ្វេសិន ជួបជុំតារាល្បីៗជុំវិញពិភពលោកមួយនេះ។ ឆ្នាំ២០២៣នេះម៉ែChomនៅរួមកម្មវិធី Cannes ៣ថ្ងៃដោយថ្ងៃទី១និង២រូបនាងបានបង្ហាញខ្លួនជាមួយឈុតដែលទទួលបានការសសើររួចហើយ ស្រាប់តែដល់ថ្ងៃទី៣នៃការបង្ហាញខ្លួនរបស់ម៉ែChomនៅ​កម្មវិធី Cannes បែររងពាក្យរិះគន់ខ្លះៗពីអ្នកលេងបណ្ដាញសង្គមថាឈុតមិនស្អាត ខ្លះថាឈុតស្ដើងពេគ​​ ខ្លះថាម៉ូតមិនមែនអ្វីពិសេស យ៉ាងណាក៏ដោយតួ​​​​ឯកស្រី Chompoo Araya មិនបានតបតទៅអ្នកដែលរិះគន់នាងនិងឈុតដែលនាងស្លៀកនោះទេ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ