អេមណាស់ក្រៅពីសង្ហាហើយ James Jirayu មានទ្រព្យច្រើនមហាសាលព្រោះគ្រាន់តែដីធ្វើផ្ទះថ្មីធំជាងទីលានវាយកូនហ្គោលទៅទៀត! មានវីដេអូ

James Jirayu បើកបង្ហាញផ្ទះ Phichit បន្ទាប់ពីសាងសង់រួចរាល់គឺឃើញថាស្អាតធំស្គឹមស្គៃណាស់ ចំណែកឯទីធ្លារដី 10 ហិតាកសិដ្ឋានមានជីជាតិបំផុត

បង្ហាញអោយឃើញជាបន្ដបន្ទាប់ជាមួយការសាងសង់ផ្ទះថ្មីរបស់តារាសម្ដែងប្រុសរូបសង្ហាលោក James Jirayu ដោយថ្មីៗនេះក្រោយពីសាម៉ីខ្លួនបានខិតខំប្រឹងប្រែងទាំងកំលាំងកាយនិងកំលាំងចិត្តធ្វើផ្ទះថ្មីជូនលោកប៉ាអ្នកម៉ាក់បានជោគជ័យជាសា្ថពរហើយ អាចនិយាយបានថាអស្ចារ្យខ្លាំងណាស់

ជ ាក់ស្ដែងនៅក្នុងយូធូប Jirayu Tangsrisuk  បាននាំទៅមើលបរិយាកាសចំការដែលពោរពេញទៅដោយដំណាំនានានិងផ្សេងៗគ្នា ក្រៅពីផ្ទះស្អាតហើយ James ក៏បាននាំទៅមើលទីធ្លារកសិដ្ឋានរបស់គ្រួសារជាង 10 ហិតាទៀត ខណៈពេលនេះដំណាំកំពុងតែចេញផ្កា មានស្វាយ,​ ផ្លែទៀប, ចេក, រួមទាំងរងបន្លែផ្សេងៗទៀត

ទាំងអស់នេះអ្នកម៉ាក់របស់​សាម៉ីខ្លួនបានប្រាប់ថានេះជាក្ដីស្រម៉ៃដែលចង់បានផ្ទះមួយខ្នងដ៏ស្រស់ស្អាត ចង់មានកសិដ្ឋាន ហើយកូនប្រុសកំពូលសង្ហាក៏បានធ្វើអោយក្ដីស្រម៉ៃនេះក្លាយជាការពិតសម្រាប់គ្រួសារ

អត្ថបទដោយ​​ : នីត្តា