អួយឈឺភ្នែកខ្លាំងណាស់! Matt Peeranee ស្លៀកប៊ីគីនីពណ៌សឈថតរូបនៅមាត់សមុទ្រសូម្បីតែម៉ាក់ក៏ចូលទៅខមិនថា….! មានវីដេអអូ
នៅទំនេរគ្មានអ្នកថែបេះដូងស្អាតចេសទំនេរពិតៗ សម្រាប់តារាសម្ដែងស្រីកូនកាត់យ៉ាង Matt Peeranee ក្រោយពេលចេញមកប្រកាសថាគ្មានម្ចាស់បេះដូងមកពីមួយថ្ងៃទៅមួយថ្ងៃនាងកាន់តែស៊ិចស៊ីឡើង ដូចជាដំណើរកំសាន្ដជាក់ស្ដែងនេះអញ្ចឹង នាងបានបង្ហោះរូបខណៈពេលទៅលេងសមុទ្រមានរូបស្លៀកឈុតប៊ីគីនីតូចជាច្រើនសន្លឹកផ្ញើរហ្វេនៗ
ហើយជាក់ស្ដែងនៅក្នុង IG របស់ Matt ដែលបានបង្ហោះរូបស៊ីអារម្មណ៍ជាច្រើនសន្លឹក ជារូបភាពឈុតប៊ីគីនីពណ៌សតូចៗបង្អួតរូបរាងដ៏តូចស្រលូននៅមាត់សមុទ្រ អាចនិយាយបានថាសខ្ចីដូចបណ្ដូលចេក ក្ដៅភ្នែកពេញប្រទេស ទាំងមនុស្សទាំងទេសភាពបូកផ្សំជាមួយប្រយោគរបស់នាងទៀតគឺថាអេម “ជាមនុស្សពាក់ខោអាវគ្មានលេខ ព្រោះពាក់បានគ្រប់ទំហំទាំងអស់”
រឿងនេះធ្វើអោយហ្វេនៗប្រញាប់ចូលមកចុចឡាយអោយជាច្រើនកុះករ សូម្បីតែអ្នកម៉ាក់ក៏ត្រូវចូលមកខមិនអោយកូនស្រីដែរដោយពាក្យថា “ក្ដៅខ្លាំងអត់កូន????” ហើយនាងក៏បានឆ្លើយតបនិងម្ដាយវិញថា “@nee_phat រងាហើយចា”
អត្ថបទដោយ : នីត្តា