គ្រាន់តែសម្លឹងភ្នែកក៏ដឹងចិត្ត Aum Patchrapa អោបផ្ដល់កំលាំងចិត្ត Ning Panita ដល់ប្រទេសបារាំង! មានវីដេអូ

ទើបតែប្រមូលខោអាវហោះហើរទៅក្រៅប្រទេសជាមួយក្រុមមិត្តភ័ក្ដ សម្រាប់តារាកំពូលស៊ិចស៊ីជួរមុខយ៉ាង Aum Patchrapa ដោយដំណើរកំសាន្ដនេះបានឃើញនាងជាមួយក្រុមមិត្តភ័ក្ដទៅជាមួយគ្នាហើយ ក៏នៅបានឃើញរូបភាពសាម៉ីខ្លួនទៅជួបជាមួយ Ning Panita និង Vermicelli Wiritthipha ទៅដើរលេងជាមួយគ្នា

ហើយអ្នកគាំទ្រក៏បានឃើញ Aum អោបផ្ដល់កំលាំងចិត្តដល់ Ning Panita ដោយមិនបាច់ចាំនិយាយអ្វីច្រើន គ្រាន់តែមិត្តសម្លឹងមើលភ្នែកក៏ដឹងដល់ចិត្ត ហើយមុននេះខាង Ning Panita  ទើបតែជួបរឿងបញ្ហាក្នុងគ្រួសារ ស្វាមីមានអ្នកទីបីរហូតក្លាយទៅជាពត៌មានធំ

នេះគឺជាលើកដំបូងដែលបានឃើញ Aum- Ning មកជួបគ្នា បន្ទាប់ពី Ning មានពត៌មានដ្រាម៉ា នេះអាចនិយាយបានថាជារូបភាពដ៏មានន័យមិត្តភាពស៊ីជម្រៅ មិនបាននិយាយក៏យល់ចិត្ត

អត្ថបទដោយ : នីត្តា