អីយ៉ាស់អោយហេតុហើយវីដេអូ Aum Patchrapa ជិះខ្នងបុរសម្នាក់នេះមិត្តភ័ក្ដនាំគ្នាសួរព្រោងព្រាត “វាយ៉ាងម៉េច” ឆ្លើយភ្លាម? មានវីដេអូ

ព្រោះតែជាមិត្តក្នុងក្រុមជាមួយគ្នាដំណើរកំសាន្ដនេះ Aum Patchrapa បានប្រមូលខោអាវដាក់កាបូបហោះហើរទៅដល់ប្រទេសបារាំងជាមួយមហាមិត្តជាច្រើនទៀត ហើយនៅក្នុងនោះ Nin Chanin អ្នកជំនួញធំទាយាទម៉ឺនលានម្ចាស់ក្រុមហ៊ុននាំចូលគ្រឿងអគ្គិសនីផ្ដាច់មុខប្រចាំប្រទេស ហើយក៏ជាម្ចាស់សណ្ឋាគារដ៏ធំនៅផាតាយ៉ាផងដែរ បុរសដែលធ្លាប់មានពត៌មាននិងជាម្នាក់ដែលហ្វេនៗផ្គូរផ្គងផងដែរ

ជាក់ស្ដែង Pop Khamkasem បានផុសវីដេអូដែលធ្វើអោយប្រិយមិត្តភ្ញាក់ផ្អើលជាខ្លាំងម្ដងទៀត ជាមួយឈុតឆាក Aum កំពុងជិះខ្នង Nin Chanin ! ម៉ែហត់អស់កំលាំងដើរមិនរួចឬមានន័យអីផ្សេងឬយ៉ាងណា ហើយនៅក្នុងវីដេអូមិត្ដសម្លាញ់ Pop Khamkasem ក៏បានបង្អាប់អ្នកទាំងពីរដែរថា “អាម៉េចវិញ?” 

ឬមួយរឿងនេះមានអ្វីពិសេសជាងមិត្ដស្និតស្នាល? មិត្តក្លាយជាអ្នកមើលថែបេះដូង? បើបែបនេះមែនមានតែរង់ចាំមើលទាំងអស់គ្នា

អត្ថបទដោយ : នីត្តា