ហ៊ានមែន Baifern ស្លៀករ៉ូបសារ៉ូស្ដើងថតរូបម៉ូដសម្បីតែ Nine Napat ក៏ត្រូវមកចុចឡាយអោយមុនគេដែរ! មានរូបភាព

តារាសម្ដែងស្រីម៉ីនលានជីវិតល្អសំណាងគ្រប់យ៉ាងហើយរឿងស្នេហាក៏សំណាងមិនស្ទើរដែរហើយក៏មិននរណាឆ្ងាយដែរគឺ Baifern Pimchanok ម្ចាស់ចិត្តរបស់តារាប្រុសរូបសង្ហា Nine Napat ផ្អែមល្ហែមបារម្ភមើលថែគ្រប់យ៉ាងហើយក៏ធ្វើអោយហ្វេនៗពេញចិត្តជាខ្លាំងដែរអោយតែអ្នកទាំងពីរនៅក្បែរគ្នា

ក្រៅពីស្នេហាស្រស់ស្រាយនិងរ៉ូមែនទិកហើយ ការតុបតែងខ្លួនរបស់ខាងស្រីខណៈពេលនេះក៏កាន់តែទាក់ទាញមិនធម្មតាដែរ នៅពេលថ្មីៗនេះនាងបានបង្ហាញខ្លួនក្នុងឈុតនាងមច្ឆាពណ៌ផ្ទៃមេឃសារ៉ូស្ដើងៗ បថ្ថែមភាពក្ដៅរោលរាលដោយការឆែកវាលត្រង់ដើមទ្រូងជ្រៅ ផ្នែកខាងក្រោមវិញឆែកជ្រៅដល់លើ បង្ហាញអោយឃើញជើងស្រលូនស្អាតគ្មានទាស់ អាចនិយាយបានថាមួយឈុតនេះអង្រួនបេះដូងអ្នកមើលមិនល្មមនោះទេ អ្នកគាំទ្រឃើញហើយញ័រដៃញ័រជើងចុចឡាយអោយភ្លាមៗ

តែក្នុងចំណោមអ្នកចុចឡាយនោះមិនលើកលែងសូម្បីតែ Nine Napat ហើយលឿនជាងគេជាងឯងទៅទៀត

អត្ថបទដោយ : នីត្តា