ថ្ងៃមុនហ៊ានថាឈុតម៉ែChomមិនស្អាត ពេលនេះលេងស្អាតកប់ស៊ិចស៊ីថតគូជាមួយ Yang Yangទៀត…

ថ្ងៃមុនអ្នកណាខ្លះថាឈុតម៉ែChompoo អត់ស្អាត​​ លើកនេះលេងមួយអស់ដៃទាំងស៊ិចស៊ីទាំងអលង្ការជាមួយគ្រឿងលម្អរ! តួឯកស្រីជើងចាស់តារាហ្វេសិនជួរមុខក្នុងប្រទេសថៃនាង Chompoo Araya បានបង្ហាញខ្លួនក្នុងកម្មវិធីរៀបចំដោយBVLGARI ជាមួយឈុតរ៉ូបពណ៌ទឺកសមុទ្រ វាលមុខវាលចំហៀងបង្ហាញសម្រស់ស្បែកសខ្ចី។​

ដោយការពីប៉ុន្មានថ្ងៃមុននេះតួឯកស្រី Chompoo ត្រូវបានអ្នកលេងបណ្ដាញសង្គមរិះគន់រឿងឈុតរ៉ូបពណ៌ក្រហមរបស់នាងនៅកម្មវិធី Cannes Film Festival ថ្ងៃទី៣នៅប្រទេសបារាំង។ មកលើកនេះម៉ែ Chom​តែងកាយមិនឲរកកន្លែងទើសឃើញទេ ទាំងស្រស់ស្អាតទាំងអលង្ការដើម្បីមកចូលរួមកម្មវិធី BVLGARI ដែលរៀបចំឡើងនៅទីក្រុន​ Venice ប្រទេសអ៊ីតាលី។ ថែមបានថតរូបគូជាមួយតួឯកប្រុសមានឈ្មោះបោះសម្លេងក្នុងរឿងភាគចិនលោក Yang Yang ថែមទៀតផង ធ្វើឲគេអត់ច្រណែននិងម៉ែChomមិនបានទេ ថែមគ្រប់គ្នាលាន់មាត់សសើរថាម៉ែChomកូន៣ហើយរាងនៅតែស្អាតសាច់នៅតែចាំ ថែមរឿងតែងកាយហ្វេសិននេះលំដាប់អន្ដរជាតិ។ មួយឈុតនេះរបស់ Chompoo Araya ធ្វើឲអ្នកទើបតែរិះគន់នាងកាលពីពីបីថ្ងៃមុនត្រូវស្ងាត់មាត់វិញអស់ហើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ