នៅមិនទាន់ឈប់រិះគន់រឿងធាត់ តួឯកស្រី Poo Praiya តបថានាងស្រលាញ់រាងចឹង​​ បង្ហាញវត្ដមាននៅCannes Festival…

នៅមិនទាន់ចប់ទៀត​ ចាំតែតារាស្រីជើងចាស់ Poo Praiya ទ្រាំឲគេថាឲស្រួលៗទៀតតើ លើកនេះឆ្លើយតបទៅវិញមិនសំចៃមាត់ រូបរាងនាងបែបនេះនាងពេញចិត្ត ម៉ូតស្លៀកបំពាក់នេះនាងអ្នកជ្រើសរើសពាក់ហើយនាងថាស្អាត ចង់ប្រាប់ថានាងពេញចិត្តបែបនេះនិងសុំឲគ្រប់គ្នាឈប់និយាយរឿងរូបរាង Bully គ្នាទៀតទៅ។​

មានអ្នករិះគន់ទៀតហើយសម្រាប់តារាសម្ដែងស្រីល្បីដល់ឆ្ងាយនាង Poo Praiya ដោយថ្មីៗនេះទើបតែមាន Comment មិនល្អថាភ្លៅនាងធំឲទៅសម្រករាង ពេលនេះមានអ្នកមករិះគន់តែនាងធាត់ជាងមុននិងរើសឈុតមកស្លៀកមិនស្អាតមិនសាកសមនឹងកម្មវិធីធំ។ ដោយតួឯកស្រី Poo Praiya រូបរាងបានប្រឹងប្រែងពីតួឯកស្រីក្នុងរឿងភាគថៃ មកក្លាយខ្លួនជាតារាមួយដួងក្នុងរឿងហូលីវ៉ូត និងបានអញ្ជើញទៅចូលរួមកម្មវិធីកម្រាលព្រំក្រហម Cannes Film Festival ផងដែរ។ ខំស្លៀកឈុតយ៉ាងស្អាតដើរកាច់រាង មានអ្នកកាសែតជាច្រើនចោមរោមថតរូបនាងនៅឯបរទេស បែរជានៅប្រទេសថៃមានអ្នករិះគន់រូបនាងពីរឿងរូបរាងទៅវិញធ្វើឲតួឯកស្រី Poo Praiya ក្ដៅស្លឹកត្រចៀកទ្រាំមិនបានតែម្ដង ដោយ Poo បានឆ្លើយតបបន្ថែមថា សុំឲឈប់មានប្រពៃណីការគិតរិះគន់គ្នារឿងរូបរាងធាត់ឬមិនធាត់នេះទៀតទៅ​ ម្យ៉ាងទៀតនាងប៉ុណ្ណឹងហើយនៅថាធាត់ទៀតរាងនាងចង្កេះតែ២៤ទេបើមិនជឿមកវាស់មើលក៏បាន។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ