បានស្រីស្អាតអោបហើយនៅចាំកាលទៀត! Mai Davika មិនដឹងថាត្រូវសើចឬត្រូវអាណិតល្អទេទៅអោបក្មួយតែត្រូវក្មួយ ក្ដិចផងមួលផងមើលតែមុខមីងក៏ដឹងថា…..! មានវីដេអូ

តែងតែមានរឿងអស់សំណើចជានិច្ចអោយតែនៅជាមួយក្មេង សម្រាប់តួឯកស្រីរាងក្រដាស់ Mai Davika ក្រោយពីធ្លាប់មានវគ្គក្រញឹចក្នាញ់ពីអូន Demi កូនស្រីរបស់ Lydia-Matthew ខណៈពេលទៅចូលរួមក្នុងកម្មវិធីមួយ

ហើយជាក់ស្ដែងនៅពេលថ្មីៗនេះ Mai បានទៅជួបជាមួយអូន PJ កូនប្រុសរបស់ Jui Warattaya និង DJ ​​Put មករកមីងៗដល់ផ្ទះថ្មី ទើបលើកនេះមានសកម្មភាពតឹងតែងផ្នែកអារម្មណ៍ខ្លះៗកើតឡើងសារជាថ្មី សង្ស័យតែក្មួយប្រុសក្នាញ់មុខមីងស្រីស្អាតខ្លាំងពេកហើយមើលទៅ ព្រោះក្ដិចមីងផង ខាំដៃមីងផង មើលតែមុខមីងក៏ដឹងថាឈឺមិនស្ទើរទេតែព្រមឈឺដើម្បីក្មួយ គួអោយក្នាញ់ទាំងមីងទាំងក្មួយហើយនេះ

ចំណែកមីងៗវិញក៏បានសរសេរជាប្រយោគថា “ក្ដិចវាតិចពេកចឹងសុំខាំវិញណាមីងណា សុំខ្លាចដៃហើយលើកក្រោយមកទៀតកូន”

ខាងលោកប៉ាអ្នកម៉ាក់របស់កំលោះតូចវិញក៏បានចូលទៅខមិនថា “បងខ្ញុំឃ្លាន សុំញុំដៃតូចៗសិនហើយណាបាទ ភ្លេចយកទឹកដោះគោមក” , “គួអោយក្នាញ់មីង Mai ខ្លាំងណាស់”

អត្ថបទដោយ : នីត្តា