មានលុយចង់ធ្វើអ្វីក៏ស្រួលដែរ Chompoo Araya ធ្វើផ្ទះថ្មីអស់រាប់លានក្នុងបំណងតែមួយគត់គឺទុកអោយកូនធ្វើរឿងនេះ! មានវីដេអូ

លះបង់អស់គ្មានសល់អ្វីទេទាំងកំលាំងកាយកំលាំង សម្រាប់អ្នកម៉ាក់កូនបីយ៉ាង Chompoo Araya ចំពោះការសាងសង់ផ្ទះថ្មីដ៏ធំស្គឹមស្គៃតំលៃរាប់លាន និងយកចិត្តទុកដាក់យ៉ាងម៉ត់ចត់គ្រប់កៀនកោះនៃផ្ទះ

ហើយនៅពេលថ្មីៗនេះ Chompoo ក៏បាននាំដើរមើលគ្រប់កន្លែងដើម្បីអោយបានឃើញបានមើលច្បាស់ៗ ហើយផ្ទះនេះបានសាងសង់ជិតផ្ទះអ្នកម៉ាក់របស់នាង ហើយក៏បានប្រាប់ពីកគោលបំណងតែមួយគត់ក្នុងការសម្រេចចិត្តសាងសង់ផ្ទះមួយនេះឡើង គឺទុកអោយ Shayfa-Phayu និងអូន Gale រត់លេងនៅពេលឈប់សម្រាកសៅរអាទិត្យ ឬចង់បបួលមិត្តភ័ក្ដមកជប់លៀង

ទាំងអស់នេះ Chompoo បាននាំទៅមើលផ្ទះដើមឈើ ជាកន្លែងដែលនាងយកចិត្តទុកដាក់ដំបូងថាចង់ធ្វើអោយក្មេងៗបានលេង ដោយនៅក្នុងផ្ទះដើមឈើអាចសរសេរគូសវាសបាន ឬចង់គូររូបក៏បានតាមតែចិត្តចង់ ហើយអ្វីដែលសំខាន់ដើមឈើនេះអាចមានអាយុកាសរាប់រយឆ្នាំ

ក្រោយមកទៀតបាននាំទៅមើលស្រះទុកចិញ្ចឹមត្រី ហើយនៅខាងក្រោយផ្ទះមានស្រះហែលទឹកយ៉ាងធំទុកអោយកូនលេងព្រោះកាលពីកូវីដ កូនៗមិនអាចទៅហែលទឹកនៅខនដូបានទើបសម្រេចចិត្តធ្វើមួយនៅផ្ទះខ្លួនឯង

អត្ថបទដោយ : នីត្តា