អេមហួស Kimberly ជាមួយឈុតដ៏ស្រស់ស្អាត 2 ស្ទាយផ្សេងគ្នាតារាថៃតែម្នាក់គត់ដែលទទួលបានការអញ្ចើញចូលរួមក្នុងកម្មវិធីមួយនេះ! មានរូបភាព

អាចនិយាយបានថាសាងការភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកបណ្ដាញសង្គម ក្រោយពីតារាសម្ដែងស្រីល្បីឈ្មោះយ៉ាង Kimberly ដែលចាត់ទុកថាជាតារាស្រីថៃតែម្នាក់គត់ដែលទទួលបានការអញ្ចើញអោយបានចូលរួមក្នុងពិធីជប់លៀងអាហារថ្ងៃត្រង់សម្ពោធគ្រឿងអលង្ការលំដាប់ខ្ពស់របស់ Cartier សាងមោទនភាពដល់ប្រទេសយ៉ាងធំធេង

ហើយនៅពេលថ្មីៗនេះ (25 ឧសភា 2023) Kimberly  បានបង្ហោះរូបក្នុងឈុតវែង 2 ម៉ូដផ្សេងគ្នានៅក្នុង IG ចាប់ផ្ដើមឈុតដំបូងបែបលក្ខណៈសាមញ្ញធម្មតាៗតែមើលទៅថ្លៃថ្នូរខ្លាំងណាស់

ចំណែកឯឈុតទីពីរ ជាឈុតវែងឆែកដើមទ្រូងជ្រៅចំណែកឯផ្នែកខាងក្រោមប្រកបដោយសារ៉ូពណ៌មាសស្បៃៗរំលេកដោយផ្លេកៗចែកចាំង ពិតជាស្រស់ស្អាតបំផុត

អត្ថបទដោយ : នីត្តា