James Mar បណ្ដើរ Pie Rinrada ទៅផ្ទះ Nadech គ្រប់គ្នាសរសើរថាសមគ្នាល្អណាស់អាច…..! មានវីដេអូ

បន្ទាប់ពីចេញមកប្រកាសថាកំពុងសិក្សាមើលចិត្តគ្នា ហ្វេនៗពេញចិត្តជាខ្លាំងតែម្ដងសម្រាប់គូរបស់តារាប្រុសកំពូលសង្ហានិងគួអោយស្រលាញ់លោក James Mar ជាមួយតួឯកស្រី Pie Rinrada ដោយសារតែមានរឿងជាច្រើនស្រដៀងគ្នាហើយធ្វើអោយអ្នកទាំងពីរចុះសម្រុងនិងគ្នាជាខ្លាំង ហើយកន្លងមកអ្នកគាំទ្រចាប់ផ្គូរផ្គងខ្លាំងណាស់សម្រាប់មួយគូរនេះ តែចុងក្រោយក៏បានដូចក្ដីប្រាថ្នា

សកម្មភាបផ្អែមល្ហែមដំណើរកំសាន្ដនៅប្រទេសកូរ៉េ និងដំណើរកំសាន្ដទៅសមុទ្រយ៉ាងផ្អែមល្ហែមនិងរ៉ូមែនទិកគឺពិតជាធ្វើអោយហ្វេនៗកាន់តែប្រាកដចិត្តនិងក៏សប្បាយចិត្តជាខ្លាំងចំពោះរឿងនេះផងដែរ

ព្រោះតែភាពច្បាស់លាស់កាន់តែបង្ហាញច្រើនឡើង រហូតមកដល់ពេលថ្មីៗនេះ James-Pie បណ្ដើរគ្នាទៅទទួលទានអាហារពេលល្ងាចនៅផ្ទះ Nadech ដើម្បីសម្ដែងក្ដីរីករាយក្នុងឱកាសឡើងផ្ទះថ្មី ហើយម៉ាក់របស់ Nadech ក៏ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ

ជាពិសេសម៉ាក់របស់ Nadech បានផុសរូបភាពថែមទាំងបានសរសេរប្រយោគរៀបរាប់អោយហ្វេនបានដឹងថា “បុណ្យកុសលច្រើនណាស់កូន!!! ព្រោះនាងបានបណ្ដើរម្ចាស់ចិត្តមកញុំបាយជាមួយម៉ែ  James-Pie ម៉ែសប្បាយចិត្តខ្លាំងណាស់កូន អគុណខ្លាំងណាស់ សម្រាប់កាដូ បង Nadech ត្រលប់មកវិញបានប្រើល្មម@james_jamesma @pierinrada #សមគ្នាបំផុត #បន្ទាប់ខ្លួនទាំងគូរ #JamsPie”

អត្ថបទដោយ : នីត្តា