ភស្តុតាងថ្មីីបន្ថែម ជារូបភាពជាច្រើនសន្លឹក និងវីដេអូ! បង្ហាញពីមិត្តស្រី របស់ វណ្ណដា! ស្វីតពេកហើយ! ច្បាស់ពេកហើយ!

ថ្មីៗនេះ នៅលើបណ្ដាញសង្គម កំពុងផ្ទុះការចែករំលែកនូវភ័ស្ដុតាងជាច្រើន ដែលពួកគេកំពុងសង្ស័យថាកំពូលតារារ៉េប វណ្ណដា ហាក់កំពុងតែរកបានអ្នកស្អំបេះដូងហើយ ជានារីដ៏ស្រស់ស្អាតម្នាក់។

អ្នកគាំទ្របានដាក់ការសង្ស័យថា ស្រីស្អាតដែលអាចជាម្ចាស់បេះដូងវណ្ណដានោះ ជានារីរូបស្រស់មានគណនី IG ឈ្មោះថា «l.1auryn» ឬ 𝘓𝘢𝘶𝘳𝘺𝘯 ។ មូលហេតុដែលធ្វើឱ្យមានការសង្ស័យបែបនេះ គឺដោយសារតែអ្នកគាំទ្រជាច្រើន បានចាប់បានភ័ស្ដុតាងមួយចំនួន ដែល មានរូបថតលក្ខណៈឯកជនរបស់ពួកគេ ថតនៅទីតាំងតែមួយ និង មានរូបភាពតូចៗនៅលើគណនី IG របស់ស្រីស្អាតរូបនេះ បង្ហាញថានាង បានថតរូបជិតស្និទ្ធនឹងតារាចម្រៀងរ៉េបវណ្ណដា ទៀតផង។

អ្វីដែលកាន់តែធ្វើឱ្យមហាជនអ្នកគាំទ្របើកភ្នែកធំៗ ស្រាប់តែមានការលេចធ្លាយវីដេអូថ្មីមួយ ដែលតារារ៉េប វណ្ណដា និង ស្រីស្អាតរូបនោះ ដើរកាន់តែដៃគ្នាឡើងផ្អែមល្ហែមខ្លាំងបំផុត។ សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ ៖