នៅចាំតារាប្រុសក្នុងរឿងបុរាណរូបនេះទេ? បាត់មុខយូរទម្លាយមូលហេតុដែលរូបលោកត្រូវជាប់គុក និងចង់ឲរូបលោកជាឩទាហរណ៍…

នៅចាំតារាប្រុសល្បីឈ្មោះក្នុងរឿងភាគបុរាណថៃរូបនេះដែរឬទេ? រំលងទៅរយះពេលច្រើនឆ្នាំ ពេលនេះរូបលោកបង្ហាញវត្ដមានសារជាថ្មីក្នុងការផ្ដល់កិច្ចសម្ភាសន៍កម្មវិធីទូរទស្សន៍មួយ ដោយលោកបាននិយាយថាពេលវេលាដែលរូបលោកបាននៅក្នុងគុកបានដាស់តឿនសតិលោកជាខ្លាំង ហើយក៏បានកែប្រែរូបលោកឲចាប់ផ្ដើមជីវិតថ្មីបានឡើងវិញផងដែរ។

ដោយអតីតតួឯកប្រុសក្នុងរឿងភាគបុរាណដ៏ល្បីឈ្មោះរូបនេះមានឈ្មោះថា Neung Mafhis ធ្លាប់បានសម្ដែងរឿងភាគជាច្រើនទាំងបុរាណនិងសម័យ​នឹងចាត់ជាតារាដែលមានឈ្មោះបោះសំលេងក្នុងជំនាន់រូបលោកក្នុងវិស័យសិល្បះផងដែរ។ តែកាលខណះដែលរូបលោកកំពុងល្បីឈ្មោះខ្លាំងក៏មានផ្ទុះពត៌មានថាតារាប្រុសលោក Neung ត្រូវបានប៉ូលីសចាប់ឃាត់ខ្លួនហើយ កាលនោះក៏ជាពត៌មានរន្ទឺមួយនៅប្រទេសថៃផងដែរ។ រំលងផុតទៅជាច្រើនឆ្នាំទោះមិនបានមកសម្ដែងរឿងសារជាថ្មី លោក Neung ក្រោយចេញពីគុកក៏បានបង្ហាញខ្លួនក្នុងប៉ុស្ដិ៍ទូរទស្សន៍ជាថ្មី ព្រមទាំងបានឆ្លើយប្រាប់ពីមូលហេតុដែលធ្វើឲរូបលោកធ្លាក់ខ្លួនជាប់ទោសផងដែរ។

លោក Neung បានរំលឹកថា កាលនោះពេលកំពុងល្បីខ្លាំងៗរូបលោកក៏ភ្លើតភ្លើនជាមួយកេរ្ដិ៍ឈ្មោះនិងទ្រព្យធនដែលរកបាន បូករួមនឹងមានការបបួលពីមិត្តភក្ដិបូករួមនឹងការចង់សាករបស់លោក បានធ្វើឲរូបលោកដើរផ្លូវខុសហ៊ានសាកប្រើគ្រឿងញៀននិងញៀនខ្លាំងប្រើច្រើនឡើងៗ។ លោកចាំបានថាពេលដែលប៉ូលីសចាប់ខ្លួនរូបលោកមកដល់ប៉ុស្ដិ៍ ធ្វើឲរូបលោកភ្ញាក់ខ្លួនព្រឺតដឹងថាខ្លួនឯងកន្លងមកប្រើជីវិតខុសហើយ ដូចមានអ្វីមកដាស់សតិឲដឹងខ្លួនឡើងវិញ។ ក្រោយចេញពីគុកទោះឈប់ប្រើគ្រឿងញៀនហើយ តែដោយរឿងនេះបានធ្វើឲជីវិតរបស់លោកក្នុងវិស័យការសម្ដែងក៏ដូចត្រូវបានបញ្ចប់ផងដែរ រូបលោកដឹងខ្លួនថាមិនអាចក្លាយជាតារាល្បីដូចមុនតែក៏ទទួលយកការពិត ឲក៏ចង់ឲខ្លួនជាឧទាហរណ៍មួយដល់អ្នកដែលចង់សាកគ្រឿងញៀនកុំឲផុងខ្លួនខុសដូចជារូបលោកផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ