Yaya ក្ដីសុខពេញទំហឹងបង្ហោះរូបភាពខណៈអង្គុយក្នុងរង្វង់ដៃ Nadech កណ្ដាលវាលស្មៅ…..អាកាសធាតុនៅស៊ុយអែតរ៉ូមែនទិកឬ….?! មានវីដេអូ

បង្អួតភាពផ្អែមល្ហែមដល់ហ្វេនៗទៀតហើយសម្រាប់ Nadech Kugimiya ជាមួយម្ចាស់ស្នេហ៍ Yaya Urassaya អាចនិយាយបានថារឿងដំណឹងល្អដែលហ្វេនៗកំពុងទន្លឹងរង់ចាំប្រហែលជាមិនយូរទៀតទេ ព្រោះតែមួយរយៈនេះអ្នកទាំងពីរឧស្សាហ៍ជះភាពផ្អែមល្ហែមដាក់គ្នាខ្លាំងណាស់

ហើយរូបភាពជាក់ស្ដែងដែល Yaya  យកមកផុសនៅក្នុង IG ជារូបភាពគូររបស់កំពុងអង្គុយអោបគ្នានៅកណ្ដាលវាលស្មៅពណ៌បៃតង ដែលមើលទៅដូចជាចង់ដូរពណ៌ទៅជាពណ៌ផ្កាឈូកបាត់ទៅហើយ ហើយនាងនៅមានសរសេរជាប្រយោគសារជារូប emoji គួអោយស្រលាញ់និងផ្អែមល្ហែមបំផុត

ហើយរឿងនេះបានធ្វើអោយអ្នកចូលទៅខមិនច្រើនខ្លាំងណាស់ មានទាំងមិត្តភ័ក្ដតារាៗជាច្រើននាក់ទៀតផងដែរ ជាពិសេសអ្នកម៉ាក់ Kaew ធ្វើការផុសរូបកូនទាំងពីរម្ដងទៀតហើយសរសេរជាប្រយោគអមថា “ធ្វើអោយម៉ែរំជួលចិត្តទៀតហើយ @kugimiyas @urassayas”

អត្ថបទដោយ : នីត្តា