Bow Benjawan បើកចិត្តរឿងស្នេហាបរាជ័យ ព្រមទទួលគ្រប់ការសម្រេចចិត្តរបស់ Got Jirayu ដោយគ្មានលក្ខខ័ណ្ឌ! មានវីដេអូ

ចេញមកបើកចិត្តនិយាយចំពោះមុខមហាជនជាលើកដំបូងសម្រាប់តារាសម្ដែងស្រី Bow Benjawan បន្ទាប់ពីបិតឆាកស្នេហ៍ 10 ឆ្នាំជាមួយកំលោះរូបសង្ហា Got Jirayu ក្រោមការសោកស្ដាយរបស់បណ្ដារអ្នកគាំទ្រទូទាំងប្រទេស

ជាក់ស្ដែងនៅពេលថ្មីៗនេះខាងស្រីបានធ្វើដំណើរទៅចូលរួមកម្មវិធី  i-Tail PET CINEMA ទើបបើកចិត្តនិយាយពីរឿងរ៉ាវទាំងអស់អោយស្ដាប់ថា សភាពភាពផ្លូវពេលនេះអូខេច្រើនហើយ ប្រហែលមកពីបានចេញមកខាងក្រៅខ្លះ គឺវាអាស្រ័យតាមថ្ងៃខ្លះដែរ ប្រសិនបើថ្ងៃណាមួយយល់ថាមិនសូវស្រួលក៏រកអ្វីធ្វើបន្លប់ ត្រូវតែធ្វើវាអោយបាន មួយរយៈនេះចូលចិត្តនៅផ្ទះចា”

“តាំងតែពីថ្ងៃនោះមកមិនដែលបាននិយាយគ្នាទេ សូម្បីតែឆាតក៏អត់ដែរ ខ្ញុំមិនចង់ធ្វើអោយនរណាម្នាក់ទើសទាល់ទេ ខាងនោះក៏គេមិនបានឆាតមក មិនមានការនិយាយឆ្លងឆ្លើយអ្វីទាំងអស់”

“ទំនាក់ទំនងបើវាល្អ 100 ភាគរយមែន វាក៏គ្មានថ្ងៃកើតរឿងនេះឡើងមកដែរ ខ្ញុំជឿថាគ្រប់គ្នាសុទ្ធតែមានសុទ្ធតែជួបប្រទះ ទោះបីជាទាក់ទងគ្នា 3-4ខែ ឬទាក់ទងគ្នា 10-20 ឆ្នាំ ចុងក្រោយវាច្បាស់ជាមានរឿងខ្លះដែលប៉ះពាក់ចិត្តគ្នាខ្លះហើយ រឿងខ្លះថ្ងៃនេះអាចមិនត្រូវគោលដៅ គ្រប់យ៉ាងវាតែងតែប្រែប្រួលរាល់ថ្ងៃ អ្វីដែលធ្លាប់អូខេ ថ្ងៃនេះអាចជាមិនអូខេ យើងត្រូវតែដើរទៅមុខត្រូវតែបោះជំហានបន្ទាប់។ ទោះបីជាពេលនេះមិន 100 ភាគរយនូវអ្វីដែលធ្វើអោយគេផ្លាស់ប្ដូរតែក៏ព្យាយាមនិងយល់”​ 

“មានរឿងជាច្រើនចង់និយាយជាមួយគេចង់ចាត់ការអោយច្បាស់លាស់តែខ្ញុំគោរពនិងផ្ដល់តំលៃចំពោះការសម្រេចចិត្តរបស់គេ ខ្ញុំយល់ថានរណាក៏ដោយបើនៅជាមួយមិនសប្បាយចិត្ត ខ្ញុំមិនបានចិត្តអាក្រក់ហួសហេតុឃាត់គេទុកអោយទ្រាំរស់នៅជាមួយយើងនោះទេ។ បើយើងស្រលាញ់់នរណាម្នាក់អស់ពីចិត្ត ហើយគេនៅកន្លែងផ្សេងចំនុចផ្សេងសប្បាយចិត្តជាង យើងមិនត្រូវអាត្មានិយមនោះទេ ហើយយើងត្រូវមកចាត់ការចំពោះខ្លួនឯងជំនួសវិញ………..”

អត្ថបទដោយ : នីត្តា