Prang Kannaran ជានារីចិត្តខ្លាំងមិនឈឺចាប់ឬសោកស្ដាយអ្វីទាំងអស់ចូលរួមត្រេកអដែល Tong Topee រកអ្នកថ្មីបានហើយ…..! មានវីដេអូ

ធ្វើអោយហ្វេនៗមិនបារម្ភមិនបានចំពោះសភាពផ្លូវចិត្តរបស់តារាសម្ដែងស្រី Prang Kannaran ព្រោះបន្ទាប់ពីហោះហើរទៅសម្រាកកាយសម្រាកចិត្តនៅប្រទេសក្រៅ ក៏មានអ្នកបណ្ដាញសង្គមជាច្រើនដែលចាប់អារម្មណ៍និងសង្កេតឃើញភាពសោកសៅរបស់នាង ហើយក៏ទាញទៅទាក់ទងនិងអតិតមិត្តប្រុសលោក Tong Topee ដែលទើបនិងបើកបង្ហាញមិត្តស្រីថ្មីឬយ៉ាងណា?

ជាក់ស្ដែងសាម៉ីខ្លួននាងក៏បានចេញមកបើកចិត្តនិយាយចំពោះមុខមហាជន ដោយបានអះអាងថា “ពេលនេះសភាពផ្លូវចិត្តល្អខ្លាំងណាស់ មិនបានសោកសៅអ្វីនោះទេ ព្រមទាំងប្រាប់ថាចូលរួមត្រេកអរជាមួយ Tong Topee ពិតចិត្តពិតៗ រឿងជ្រើសរើសបទចម្រៀងច្រៀងនិងគឺមិនមែនមកពីប៉ះពាល់ចិត្តអីទេ មកពីស្រលាញ់បទនិងទៅវិញទេ ហើយដែលគ្រប់គ្នាប្រាប់ថាមើលភ្នែកដូចពិបាកចិត្តឬសោកសៅគឺមែនហើយ តែរឿងរងាមិនមែនរឿងផ្សេងទេ រងាខ្លាំងណាស់”

“រឿងជូនពរសង្សាចាស់ខ្ញុំអាចធ្វើបានព្រោះអាចមកពីខ្ញុំយល់ច្បាស់ពីទំនាក់ទំនងរវាងខ្ញុំនិងគាត់ នៅពេលដែលយើងបញ្ចាប់ទំនាក់ទំនង យើងក៏ច្បាស់ក្នុងចិត្តមករហូតថាយើងជាមិត្តនិងគ្នាមករហូត នៅគម្លាតឆ្ងាយពីគ្នាដ៏ត្រឹមត្រូវ ដើម្បីអោយទាំងសងខាងបានទៅចាប់ផ្ដើមជីវិតថ្មីចា ប៉ុន្ដែជាក់ស្ដែងនៅតែមានការបារម្ភការខ្វល់ខ្វាយចំពោះគ្នា ហើយនៅនិយាយពីរឿងរ៉ាវល្អជាមួយគ្នានៅឡើយ គ្រាន់តែថាមិនស្និតស្នាលនិងគ្នាដូចមុននោះទេ”

អត្ថបទដោយ : នីត្តា