អូសហូក្រហមឆេះ Yaya អាងតែមានបង Nadech ទៅជាមួយប្រលែងខ្លួនគ្មានក្រែងចិត្តអ្នកមើលអីបន្ទិចទេជាមួយប៊ីគីនីពណ៌ក្រហមឆ្អិនឆ្អៅ! មានវីដេអូ

Yaya បង្ហាញខ្លួននៅលើកោះកាព្រី សមុទ្រដ៏សែនស្រស់ស្អាតនៅប្រទេសអុីតាលី ជាមួយឈុតប៊ីគីនីពណ៌ក្រហមឆើតឆាយ និងរូបភាពស្អាតៗជាច្រើនទៀត

បណ្ដើរគ្នាត្រសងទៅដើរលេងបែបស្វីតៗ សប្បាយៗតែពីរនាក់ សម្រាប់តារាសម្ដែងប្រុសស្រីយ៉ាង Nadech Kugimiya និង Yaya Urassaya មានរូបភាពផ្អែមល្ហែម និងសកម្មភាពគួអោយស្រលាញ់ជាច្រើនសន្លឹកបានផុសចេញទៅលើបណ្ដាញសង្គម ជាពិសេសរូបភាពរបស់អ្នកទាំងពីរចូលរួមពិធីមង្គលការរបស់មិត្ដភ័ក្ដ Yaya នៅប្រទេសអ៊ុយក្រែន ម្នាក់ៗបង្អាប់ខាងប្រុសថាដូចមកសិក្សាស្វែងយល់ពីការរៀបចំពិធីមង្គលការត្រៀមសម្រាប់ថ្ងៃពិសេសរបស់ខ្លួនអញ្ចឹង

ក្រៅពីរូបភាពផ្អែមល្ហែមហើយ ជាក់ស្ដែង Yaya សូមប្រលែងខ្លួនជាមួយឈុតប៊ីគីនីដ៏សែនស៊ិចស៊ីនៅកោះកាព្រី កោះដ៏ស្រស់ស្អាតនិងរ៉ូមែនទិកបំផុតក្នុងប្រទេសអុីតាលី  ត្រជាក់ភ្នែកមិនស្ទើរទេជាមួយរូបភាពប៉ុន្មានសន្លឹកនេះរបស់នាង ហ្វេនៗពេញចិត្តស្ដូកតែម្ដង

អត្ថបទដោយ : នីត្តា