មង្គលការរោងនេះក្រៅពីគូកូនកម្លោះកូនក្រុមុំ មានគូ NadechនិងYaya ដែលស្វីតមិនចាញ់គេនោះទេ….

គូនេះស្វីតមិនចាញ់គូកូនកម្លោះកូនក្រមុំគេទេ! តួឯកប្រុសលោក  Nadech Kugimiya និងតួឯកស្រី Yaya Urassaya ហោះទៅដល់ប្រទេសស៊ុយអែតចូលរួមមង្គលការមិត្តភក្ដិ ជូនពរអបអរគូស្វាមីភរិយាថ្មីចំណែកគូខ្លួនឯងវិញក៏ឆ្លៀតពេលទៅដល់បរទេសដើរកំសាន្ដលំហែរកាយជាមួយគ្នាយ៉ាងផ្អែមល្ហែមផងដែរ ថែមបានបង្ហោះរូបគូជាបន្ដបន្ទាប់ក្នុងបណ្ដាញសង្គមចែកអ្នកគាំទ្រមើលថែមទៀតផង។

ជាគូដែលកាន់តែផ្អែមល្ហែមឡើងៗហើយពីរមួយឆ្នាំទៅមួយឆ្នាំសម្រាប់គូតួឯកប្រុសស្រីល្បីលំដាប់ជួរមុខក្នុងរឿងភាគថៃ Nadech និង Yaya ចាប់តាំងពីសារភាពថាកំពុងទាក់ទងគ្នាក្នុងទំនាក់ទំនងស្នេហាមក Nadech និង Yaya ក៏ផ្អែមល្ហែមក្នុងគ្នាថែមបង្ហោះរូបគូមិនឈប់ ថែមមិត្តភក្ដិបងប្អូនក៏ទៅមករកគ្នាស្គាល់សាច់ញាតិទាំងសងខាងអស់ហើយ។ ថ្មីៗនេះមិត្តសម្លាញ់ដែលស្គាល់គ្នាតាំងពីរកុមារភាពរបស់ Yaya រៀបមង្គលការនៅប្រទេសស៊ុយអែត Yaya ក៏បាននាំ Nadech ទៅចូលរួមជាមួយក្នុងនាមជាគូស្នេហ៍ផងដែរ។ ថែមគូនេះផ្អែមល្ហែមញញឹមមិនឈប់ទេនៅរោងការ ថែមឆ្លៀតពេលសម្រាកលំហែរនឹងដើរលេងជាមួយគ្នានៅទីនោះផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ