Pok ស្វាមីរបស់ Margie ផុសក្ដៅស្លឹកត្រចៀកខ្លាំងព្រោះតែមានអ្នកកំពូលទើសរិះគន់ជាមួយបទចម្រៀងរបស់លោក! មានរូបភាព

ជួបរឿងដ្រាម៉ាការរិះគន់ធ្ងន់ខ្លាំងដែរសម្រាប់ F*cking Like You” feat.MA IYARAP បទចម្រៀងថ្មីរបស់លោក Pok-Passakorn អ្នកចម្រៀងវ័យ 36 ឆ្នាំ បន្ទាប់ពីត្រូវបានអ្នកបណ្ដាញសង្គមមួយចំនួនយកបទរបស់លោកទៅប្រៀបធៀបជាមួយបទចម្រៀងល្បីមួយមានចំណងជើងថា Hot Girl Bummer របស់ blackbear រហូតក្លាយទៅជាប្រធានបទក្ដៅដូចបាយពុះនាពេលថ្មីៗនេះ

រហូតមកដល់ពេលថ្មីៗនេះ Pok ក៏បានចេញមកនិយាយទាក់ទងនិងប្រធានបទនេះនៅក្នុង IG story ឈ្មោះ @pokmindset  ដោយការផុសខមិនពីអ្នករិះគន់ដែលនាំគ្នាបញ្ចេញមតិយោបល់ផ្សេងៗពីបទមច្រៀងរបសលោកអមជាមួយប្រយោគនិយាយចេញពីចិត្តថា

“ពេលខ្លះក៏គិតថាលែងចង់ធ្វើបទចម្រៀងទៀតហើយ និយាយមែន”

“ខ្ញុំធ្វើអ្វីខុស និយាយមែនខ្ញុំវាជាមនុស្សអាក្រក់ដល់ថ្នាក់និងមែនទេ???”

“និយាយមែនតើ ពេលមកជួបបែបនេះចង់តែរត់អោយបាត់ពីផែនដី ប្រហែលជាពួកអ្នកសប្បាយចិត្តខ្លាំងហើយមើលទៅ”

“ខ្ញុំធ្វើបទចម្រៀងតាំងពីអាយុ 16ឆ្នាំ និពន្ធបទចម្រៀងលើផែនដីនេះជាង 10ឆ្នាំ ខ្ញុំធ្វើតាមក្ដីស្រមៃនិងក្ដីសុខរបស់ខ្លួនឯងពិតៗ ក្រុមក៏គ្មាន ខាងអ្នកផ្ទះក៏មានអ្នកណាគាំទ្រ ធ្វើព្រោះតែក្ដីសុខរបស់ខ្លួនពិតៗ និពន្ធបទចម្រៀងមកក៏ច្រើន ល្បីខ្លះ មិនល្បីខ្លះ រហូតមកដល់ពេលនេះវាបានក្លាយទៅជាមុខរបរចិញ្ចឹមឆ្នាំងបាយខ្ញុំ ចិញ្ចឹមគ្រួសារខ្ញុំ និងក្រុមការងាររបស់ខ្ញុំ ប៉ុន្ដែនៅពេលមកជួបបែបនេះ អាចនិយាយបានខ្ញុំចង់ចុះចាញ់មែនតើ ចង់រត់ទៅអោយឆ្ងាយៗៗៗអ្វីដែលខ្ញុំអ្វីដែលខំប្រឹងរាល់ថ្ងៃនេះវាយ៉ាប់យឺនខ្លាំងណាស់សម្រាប់ជីវិតអ្នកទាំងអស់គ្នានិង ខ្លួនវាមិនល្អខ្លាំងណាស់មែនទេសម្រាប់អ្នករាល់គ្នា”

អត្ថបទដោយ : នីត្តា