កាន់តែកៀកថ្ងៃចូលរោងការក៏កាន់តែរ៉ូមែនទិកខ្លាំងឡើងផងដែរសម្រាប់អនាគតកូនកំលោះកូនក្រមុំយ៉ាង Mak Prin និង Kimberly Ann ដែលបានរៀបចំកម្មវិធីនៅចុងឆ្នាំនេះ ហើយពិធីមង្គលរបស់អ្នកទាំងពីរត្រូវធ្វើឡើងពីរដង នៅប្រទេសថៃនិងប្រទេសអ៊ីតាលី (Lake Como)
ជាក់ស្ដែង (31 ឧសភា 2023) Mak-Kim ទើបតែបណ្ដើរគ្នាទៅដើរលេងនៅប្រទេសអឺរ៉ុប ប្រទេសអ៊ីតាលីនិងប្រទេសបារាំង ព្រមទាំងមានបង្អួតសកម្មភាពរ៉ូមែនទិកដល់ហ្វេនៗទៀតផង ទាំងរូបភាពមនុស្សនិងសមុទ្រ Como នេះដូចជាការមកមើលកន្លែងរៀបចំពិធីមង្គលការជាមុនផងដែរ ជាពិសេសវគ្គថើបថ្ពាល់ដែលពេញទៅដោយក្ដីស្រលាញ់ ក្រៅពីនេះក៏នៅមានរូបភាពស្វីតៗអោបនៅមុខ Eiffel Tower
រឿងនេះអាចនិយាយបានថាផ្អែមល្ហែមណាស់ រហូតដល់ហ្វេនៗនាំគ្នាបង្អាប់ពេញបណ្ដាញសង្គមថា យល់ច្រលំស្មានតែជាថ្ងៃហានីមូន…….
អត្ថបទដោយ : នីត្តា