ទឹកដមសម្លេងមានទៅធម្មតាអី! តារាសម្ដែងប្រុសតែងផ្ដល់សំណើចឲអ្នកទស្សនាក្នុងរឿងភាគថៃលោក Jack Fanchan ពេលនេះចាប់ក្បាលមេក្រូមកបង្ហាញសមត្ថភាពរបស់លោកមួយទៀតឲអ្នកគាំទ្របានឃើញ គឺការច្រៀងចម្រៀងថែមរូបលោកក៏មិនមែនច្រើនធម្មតាៗCoverបទគេឲស្ដាប់នោះទេ តែចេញបទថ្មីជាម្ចាស់បទចម្រៀងដោយខ្លួនឯងតែម្ដង។
ដោយលោក Jack Fanchan បើនិយាយពីវិស័យសិល្បៈគឺរូបលោកចូលប្រឡូកមកតាំងពីក្មេង ទោះមិនមែនជាតួឯកប្រុសតែរូបលោកត្រូវបានអ្នកទស្សនាជាច្រើនបានស្គាល់និងគាំទ្រមានឈ្មោះល្បីថែមសម្ដែងក្នុងរឿងភាគជាច្រើនរឿង។ ក្រៅពីការសម្ដែងអាជីពជាពិធីករក៏លោក Jack បានធ្វើហើយនិងជោគជ័យជាច្រើនឆ្នាំផងដែរ នៅឡើយតែការក្លាយជាអ្នកចម្រៀង ទើបលើកនេះលោក Jack មកបង្ហាញសមត្ថភាពមួយនេះរបស់ខ្លួនចេញបទចម្រៀងថ្មីច្រៀងដោយរូបលោកផ្ទាល់ និងមានការមកជួយគាំទ្រជួយសម្ដែងពីតួឯកប្រុសលោក Mario Maurer ដែលជាមិត្តផងដែរ។ តោះមកស្ដាប់សំនៀងរបស់ Jack Fanchan ទាំងអស់គ្នា៖
Jack Fanchan បច្ចុប្បន្ន
Jack Fanchan កាលពីមុន
Mario មិត្តរបស់ Jack
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ