ហេតុតែគូគេ ស្រលាញ់គ្នាហើយមិនត្រឹមតែជីវិតមានភាពផ្អែមល្ហែមជាងមុននោះទេ តែលុយកាក់មាសប្រាក់ក៏មានទ្វេរឡើងដែរ! គូស្នេហ៍តារាថ្មីថ្មោងក្នុងសិល្បៈថៃគូរបស់តួឯកប្រុសលោក Naphat Siangsomboon និងតួឯកស្រីនាង Baifern Pimchanok មានកាងារថ្មីៗចូលឥតឈប់ ក្រោយប្រកាសចំណងស្នេហាមានតែអ្នកគាំទ្រនិងមានកាងាររួមជាមួយគ្នាជាបន្ដបន្តាប់ផងដែរ។
ដោយគូ Naphat និង Baifern មានអ្នកគាំទ្រជាច្រើនទោះទើបប្រកាសចំណងស្នេហា ក៏ព្រោះថាកាពិតទៅគូនេះអ្នកគាំទ្រស្រលាញ់ចូលចិត្តនិងមើលដឹងថាទាំងគូមានចិត្តឲគ្នា មុនពេលដែលម្ចាស់ខ្លួនគេសារភាពស្នេហ៍ទៅទៀត។ ដល់ឃើញទាំងគូប្រកាសថាកំពុងតែមានចំណងស្នេហានឹងគ្នា ហើយអ្នកសារភាពស្នេហ៍មុនគឺជាលោក Naphat រឹតធ្វើឲមានអ្នកមកគាំទ្រគូនេះកាន់តែច្រើន ពេលនេះជាគូស្នេហ៍តារាដែលទាំងផ្អែមល្ហែមនិងកំពុងតែមមាញឹកជាមួយកាងារដែលចូលមកជាបន្ដបន្ទាប់ផងដែរ។ យ៉ាងណាក៏ដោយទោះរវល់នឹងកាងារច្រើន គូនេះក៏មានពេលនៅជាមួយគ្នាច្រើនផងដែរព្រោះទៅណាទៅជាគូ កាងារក៏មានរួមគ្នាជាគូ ពេលចេញទៅកំសាន្ដសម្រាកញុាំអាហារក៏ទៅជាមួយគ្នាដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ