ចុមយក្ស! បាត់មុខយូរ ផាន់ ផាត់ណា ទើបតែសម្រាលកូនហើយមុខស្អាតណាស់!(មានរូបភាព)

ពិតណាស់ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងស្រី ផាន់ ផាត់ណា ដែលតែងតែបង្ហាញខ្លួនក្នុងខ្សែភាពយន្តភាគជាច្រើន តែដោយឡែកមួយរយៈពេលនេះនាងហាក់បីដូចជាស្ងប់ស្ងាត់ខ្លាំងណាស់។

ដោយឡែកអ្វីដែលធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលខ្លាំងនោះគឺ ស្រាប់តែថ្មីៗនេះ គណនីហ្វេសប៊ុកផ្លូវការរបស់នាងបានបង្ហោះរូបភាពទារកម្នាក់ជាច្រើនសន្លឹក ខណៈនាងពាក់មួកប្រៀបដូចជាអ្នកសរសៃខ្ចី ដែលទើបតែសម្រាលកូនអញ្ចឹង ធ្វើឲ្យមហាជនឃើញហើយ សង្ស័យថាទារកម្នាក់នោះគឺជាកូននាងថែមទៀតផង។

តែទោះបីជាយ៉ាងណាក៏ដោយ តារាស្រីរូបនេះ មិនទាន់បញ្ជាក់ច្បាស់ថាទារកម្នាក់នោះគឺជាកូនបង្កើតនាងឬ គ្រាន់តែជាការថតរឿងយ៉ាងណានោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖សុីវលី