បាត់មុខយូរប៉ុណ្ណានៅតែអលង្ការស្រស់ស្អាត តារាសម្ដែងស្រី Fan Bing Bing ត្រលប់មក Cannes វិញហើយថែមមានហ្វេសិនគួរឲចាប់អារម្មណ៍..
តារាសម្ដែងស្រីជើងចាស់ល្បីល្បាញ់ទាំងនៅប្រទេសចិននិងឆាកអន្ដរជាតិ Fan Bing Bing នៅតែធ្វើឲអ្នកគាំទ្រមានការស្ងើចសសើរពីរូបសម្រស់និងការតុបតែងកាយយ៉ាងសាកសមរបស់នាង សម្រាប់ការត្រលប់មកបង្ហាញខ្លួនសារជាថ្មីក្រោយពីបាត់មុខច្រើនឆ្នាំ ហាក់ដូចជាលើកនេះតារាស្រី Fan Bing Bing កំពុងចង់បង្ហាញថារូបនាងគឺនៅតែជាតារាកំពូលសម្រស់និងព្រមមកយកតំណែងដែលធ្លាប់តែល្បីល្បាញរបស់នាងមកវិញផងដែរ។
ថ្មីៗនេះតារាសម្ដែងស្រីជើងចាស់សម្រស់ចាំ Fan Bing Bing បានមក Surprise អ្នកគាំទ្រក្នុងការត្រលប់មកបង្ហាញខ្លួនលើកម្មវិធីកម្រាលព្រំក្រហម Cannes Film Festival ជាថ្មី ខណះដែលមុននេះរូបនាងបានមិនមកបង្ហាញខ្លួនឬចូលរួម៣ឆ្នាំជាប់គ្នាមកហើយ។ ប៉ុន្មានឆ្នាំកន្លងមកនេះមិនត្រឹមតែកម្មវិធី Cannes ទេ ដែល Fan Bing Bing មិនបានមកចូលរួម សូម្បីវត្ដមានការសម្ដែងរឿងភាគថ្មីៗក៏មិនមានតារាស្រីរូបនេះដែរ គឺចាប់តាំងពីរូបនាងត្រូវបានរដ្ឋបាលប្រទេសចិនដាក់ទោសព្រោះតែការគេចវេសការបង់ពន្ធចូលរដ្ឋ។ រហូតធ្វើឲអ្នកគាំទ្ររបស់នាងគិតថាប្រហែលជាលែងបានឃើញរូបនាងនៅក្នុងវិស័យសិល្បៈទៀតហើយ តែពេលនេះតារាស្រី Fan Bing Bing បានមកវិញហើយ មកជាមួយភាពអលង្ការស្រស់ស្អាតដូចដើម។ ទាំងម៉ូតសក់និងឈុតរ៉ូបរបស់តារាស្រី Fan Bing Bing បានទាក់ភ្នែកទាក់ការចាប់អារម្មណ៍ពីសំណាក់អ្នកកាសែតជាខ្លាំង គ្រាន់តែរូបនាងឈរលើកម្រាលព្រំក្រហមភ្លាម កាំមេរ៉ាទាំងអស់ក៏បានតម្រង់មកដើម្បីផ្ដិតយកភាពស្រស់ស្អាតនេះ ហើយហ្វេសិននៅ Cannes របស់ Fan Bing Bing លើកនេះក៏ទទួលបានការសសើរពីមហាជនផងដែរ។
ប្រភព៖ Sanook
អត្ថបទដោយ៖ ស្រីល័ក្ខ