អ្នកណាខ្លះរិះគន់នាងថាធាត់ តួឯកស្រី Bow Maylada បង្ហាញរូបរាងច្បាស់ៗក្នុងឈុតប៊ីគីនីទៅសមុទ្រ….

ឃើញបែបនេះហើយនៅអាចរិះគន់បានទៀតទេ! តួ​ឯកស្រីរូបស្រស់នាង Bow Maylada  បង្ហាញរូបរាងច្បាស់ៗក្នុងឈុតប៊ីគីនីពណ៌ឡើងស្រស់ ខណះពេលទៅដើរលេងកំសាន្ដនៅមាត់សមុទ្រចង់ដឹងពីអ្នករិះគន់នាងវិញថាប៉ុណ្ណឹងមានកន្លែងដែលថាធាត់ ស្លៀកជិតៗអាចមើលទៅឃើញនាងធាត់ស្លៀកបង្ហាញបែបនេះនៅមើលឃើញនាងធាត់ទៀតទេ។

មួយរយះពេលហើយដែលតួឯកស្រីនាង Bow Maylada រងពាក្យរិះគន់មិនល្អមួយចំនួនពីអ្នកលេងបណ្ដាញសង្គម ចូលមកCommentរិះគន់នាងថាជាតារាមិនចេះថែខ្លួនបណ្ដោយឲមានរូបរាងធាត់ ហើយសូម្បីតែអ្នកសារពត៌មានក៏បានសួររូបនាងពាក់ព័ន្ធនឹងរឿងនេះផងដែរ។ រឿងនេះធ្វើឲតារាស្រី Bow មិនសប្បាយចិត្តដែរ នាងទទួលស្គាល់ថានាងឡើងគីឡូបន្ដិចមែនតែមិនដល់ថ្នាក់ធាត់នោះទេ ហើយនាងក៏សម្រកទម្ងន់តាមសមល្មមផងដែរ។

ឈប់បកស្រាយច្រើនរឿងរូបរាង លើកនេះBowទៅលេងសមុទ្រមិនភ្លេចទេដាក់ឈុតប៊ីគីនីស្អាតៗទៅជាមួយ ថែមបានស្លៀកបង្អួតរាងស្រស់ស្អាតរបស់នាងឲអ្នកក្នុងបណ្ដាញសង្គមមើលលេងផងដែរ។ ធ្វើឲអ្នកគាំទ្រនាងចេញមុខមកកាពារថាស្រលាញ់រាងបែប Bow ខ្លាំងណាស់ រូបរាងបែបនេះស្រស់ស្អាតសមល្មមថែមើលទៅសុខភាពល្អផងដែរ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ