តាមពិតត្រៀមខ្លួនរួចហើយ! Yaya Urassaya ដូចបានដឹងមុនរឿងសុំរៀបការព្រោះបើមើលតាមឈុតដែលនាងស្លៀកកំឡុងពេលដើរលេងនៅអុីតាលី! មានរូបភាព

Yaya Urassaya ដំណើរកំសាន្ដនៅប្រទេសអុីតាលីធ្វើអោយហ្វេនៗញើរភ្នែកពេញប្រទេស ព្រោះតែភាពស៊ិចស៊ីរបស់នាង

រឿងរ៉ាវល្អៗរបស់ Yaya Urassaya ដែលជាក់ស្ដែងម្ចាស់ចិត្តរូបសង្ហាយ៉ាង Nadech Kugimiya បានធ្វើគឺការលុតជង្គង់បំពាក់ចិញ្ចៀនពេជ្រដ៏ធំដើម្បីសុំរៀបការជាង 12 ការ៉ាត ដែលជាតំណាង12 ឆ្នាំក្នុងការសិក្សាមើលចិត្តគ្នា និងមានមិត្តសម្លាញ់យ៉ាង Mak-Kim, Pok-Margie និងមិត្តភ័ក្ដផ្សេងទៀតមកចូលរួមសម្ដែងក្ដីរីករាយជាមួយដែរ

ក្រៅពីចិញ្ចៀនពេជ្រជាទីចាប់អារម្មណ៍ហើយ គ្រប់គ្នានៅលាន់មាត់វ៉ាវយ៉ាងលឺៗ ព្រោះតែឈុតដែលនាងដើរលេងនៅអុីតាលីស្អាតស៊ិចស៊ីហួសនិងថ្លែងផងដែរ ឈុតនីមួយៗសុទ្ធតែបានបង្ហាញរូបរាងកាយសាច់សខ្ចី អាចនិយាយបានថាដុតកំដៅចិត្តហ្វេនៗគ្រប់ឈុតតែម្ដង

រឿងនេះបង Nadech មិនបារម្ភព្រោះនៅជាមួយរហូតហើយក៏ជាជាងថតរូបប្រចាំខ្លួនផងដែរ អនាគតកូនកំលោះកូនក្រមុំមួយគូរទៀតហើយ

អត្ថបទដោយ​ : នីត្តា