១១ឆ្នាំនៃក្ដីស្រលាញ់ Nadech សុំ Yaya រៀបការហើយ ចិញ្ចៀនពេជ្រធំណាស់មួយគ្រាប់នេះដល់ទៅ…

ទីបំផុតគូនេះជិតរៀបការហើយ! អ្នកគាំទ្រនាំគ្នាចូលមក Comment ជូនពរព្រោងព្រៀតក្រោយឃើញរូបផុសស្វីតៗនៅអ៊ីតាលីរបស់ Nadech និង Yaya ថែមនេះមិនមែនត្រឹមជារូបផុសស្វីតធម្មតានោះទេ តែជារូបដែល Nadech សុំ Yaya រៀបការពីគូសង្សារក្លាយជាអនាគតភរិយាហើយ។​ ហើយអ្វីដែលទាក់ភ្នែកអ្នកគាំទ្រជាងគេនោះគឺនៅហ្នឹងដៃរបស់ Yaya មានចិញ្ចៀនពេជ្រមួយវង់មានត្បូងពេជ្រមួយគ្រាប់ពណ៌សដ៏ធំនិងភ្លឺចែងចាំង គ្រាប់ពេជ្រដ៏មានតំលៃនេះពិតជាសាកសមនឹង Yaya ខ្លាំងណាស់។

តួឯកប្រុសលោក Nadech Kugimiya បានតាំងចិត្តនិងរៀបគម្រោងទុកមុនតាំងពីនៅថៃម្លេះ ថានឹងសុំ Yaya រៀបការនៅអ៊ីតាលី ដែលបានទាំងអញ្ជើញមិត្តភក្ដិជិតស្និទ្ធដែលYayaស្រលាញ់មកចូលរួមជាសាក្ខីភាពការសុំរៀបការរបស់អ្នកទាំងពីរលើកនេះផងដែរ។ ចិញ្ចៀនពេជ្រក៏ត្រៀមរួមហើយ មិត្ដភក្ដិក៏មកជុំគ្នាហើយ ជាមួយបរិយាកាសដ៏រ៉ូមែនទិកនៅអ៊ីតាលីក្នុងដំណើរកំសាន្ដលើកនេះ Nadech ក្នុងសម្លៀកបំពាក់ពណ៌សគូជាមួយ Yaya ស្លៀករ៉ូបសដូចគ្នា បានសុំ Yaya រៀបការជាផ្លូវការនិងមានការឆ្លើយ Yes យល់ព្រមពី Yaya វិញផងដែរ។ ចិញ្ចៀនពេជ្រមួយគ្រាប់ដ៏ធំដែល Nadech តាំងចិត្តទិញមកភ្ជាប់ពាក្យ Yaya មួយវង់នេះមានទំហំដល់ទៅ១២ការ៉ាត់ ភ្លឺចែងចាំងនៅក្នុងរង្វង់ដៃ Yaya បញ្ចប់ត្រឹមឈ្មោះសង្សារក្លាយជាគូអនាគតក្រោយមើលចិត្តគ្នាអស់រយះពេល១១ឆ្នាំហើយ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ