អនាគតម៉ាក់ក្មេក Baifern កាចមិនល្មមទេប្រលះអ្នករិះគន់វិញឡើងចង់រត់ជ្រែកផែនដីបន្ទាប់ពីជួយប្រមូ៉តរឿងភាគរបស់កូនប្រុស! មានរូបភាព

ធ្វើអោយអ្នកម៉ាក់តារាសម្ដែងប្រុសល្បីឈ្មោះ Nine Napat ត្រូវបញ្ចេញកំលាំងចាត់ការអ្នកពូកែរិះគន់ម្ដងទៀត! បន្ទាប់ពីផុសរូបជាមួយកូនប្រុសហើយសរសេរប្រយោគផ្សាព្វផ្សាយរឿងភាគរបស់កូនប្រុសថា “នរណាគេហ្ន!!!! គ្រួសារភិថានោះអី 2 ចាប់ផ្ដើម ភិថានៅមិនទាន់កើតទេចា”

ហើយក៏មានអ្នកបណ្ដាញសង្គមម្នាក់ចូលមកខមិនប្រើពាក្យពេជន៍រិះគន់យ៉ាប់ៗៗថា “មើលទៅដូចខ្លាំងដៃណាស់​ដល់ថ្នាក់ត្រូវចេញមកផ្សព្វផ្សាយរឿងភាគរបស់កូនខ្លួនឯងបែបនេះ អានហើយចង់ក្អួត គួអោយខ្ពើមរអើម យើងម្នាក់ហើយដែលមិនមើល ណាចា” រហូតធ្វើអោយកើតមានរឿងដ្រាម៉ាពេញបណ្ដាញសង្គម

គ្រាន់តែឃើញបែបនេះអ្នកម៉ាក់របស់ Nine Napat សម្រេចចិត្តប្រើ IG ផ្ទាល់ខ្លួនផុសចាត់ការអ្នករិះគន់វិញភ្លាមៗថា “ទៅជាចឹងអស់ទៅ ខ្ញុំនៅតែខ្ញុំសុខៗតើ XXX យើងគ្រាន់តែផ្សព្វផ្សាយរឿងភាគ ដែលមានតួប្រុសឈ្មោះ ភិថាន យើងសរសេរផុសតែមួយ យើងមិនបានសរសេរចូលទាក់ទងអីរឿងនរយោបាយទេ ប៉ុន្តែអ្នកកំពុងបំពានសិទ្ធ ដោយទាញយកផុសរបស់យើងទំលាក់នៅក្នុងក្រុមមនុស្សជេរប្រមាថ, តវ៉ារិះគន់, ប្រមាថមើលងាយហើយប្អូន អោយខូចបាត់បង់កិត្តយសរបស់អ្នកដទៃ

ខ្ញុំមានសិទ្ធប្ដឹងពីបទប្រមាថមើលងាយបាន ហើយយើងក៏បានថតរូបអាខោនរបស់អ្នកនិងគ្រប់ខមិនរបស់អ្នករួចរាល់ហើយដែរ អ្នកឯងធ្វើចឹងដាក់ពួកយើងច្រើនដងមកហើយ ចាត់ការវិញម្ដងហើយ ហើយលើកនេះយើងក៏មិនទុកអោយអ្នកឯងរួចខ្លួនទៀតដែរ”

អត្ថបទដោយ​ : នីត្តា