មុនថ្ងៃរៀបការ តោះមកមើលផ្ទះថ្មីទើបសាងសង់រួចរាល់របស់តួឯកប្រុស Nadech ធំស្កឹមស្កៃប្រណិត….

អូហូរ ធំស្កឹមស្កៃនិងមានការរៀបចំបានប្រណិតល្អណាស់! នេះណែកផ្ទះថ្មីទើបធ្វើពិធីឡើងផ្ទះរួចរបស់តួឯកប្រុសលោក Nadech Kugimiya  ផ្ទះថ្មប្រណិតតែមានលម្អរក្បូរក្បាច់រចនាជាមួយឈើប្រណិត រឹតធ្វើឲគេហដ្ឋានមួយខ្នងនេះមានភាពស្រស់ស្អាតទាន់សម័យ។

គួរបញ្ជាក់ផងដែរថាពេលនេះតួឯកប្រុសលោក Nadech Kugimiya បានលុតជង្គង់សុំតួឯកស្រី Yaya Urassaya រៀបការហើយ ថែមក៏បានទទួលពាក្យថាយល់ព្រមពី Yaya ផងដែរ ទាំងគូនៅតែថ្ងៃដេញវេលារើសថ្ងៃរៀបការទេ។ ហើយក៏សុំ Yaya រៀបការនៅអ៊ីតាលីលោកនេះក៏មិនមែនជារឿងគិតភ្លាមៗរបស់តួឯកប្រុស Nadech នោះដែររូបលោកបានគិតគូរៀបចំផែនការទុកជាមុនរួចជាស្រេចយូរមកហើយ លោក Nadech បានទៅកម្ម៉ងទិញចិញ្ចៀនពេជ្រទុកមកតាំងពីរ៣ឆ្នាំមុន  ដោយចិញ្ចៀនពេជ្រមួយគ្រាប់នេះទាំងល្អណាស់ថែមមានទំហំដល់ទៅ១២ការ៉ាត់ឯណោះ។ ចំណែកគេហដ្ឋានវិញក៏តួឯកប្រុសលោក Nadech ត្រៀមព្រមសម្រាប់ការសុំរៀបការលើកនេះផងដែរ រូបលោកចង់ឲមើលគេហដ្ឋានស្រស់ស្អាតសមរម្យជាមុនសិន មុនរៀបមង្គលការហើយរូបលោកក៏ធ្វើបានសម្រេចមែន។ តោះមកមើលកម្រងផ្ទះរបស់លោក Nadech ទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ