Teaw បកស្រាយរឿងអ្នកបណ្ដាញសង្គមរិះគន់នាំសង្សាដើរលេងភ្លេចម៉ែនៅផ្ទះ……រិះគន់ច្រើនពេកដូចជាចង់….! មានវីដេអូ
មានរឿងត្រូវរិះគន់ជាប់ខ្លួនមករហូត សម្រាប់តារាសម្ដែងស្រី Taew Nathaporn បន្ទាប់ពីមានរូបភាពស្វីតៗជាមួយហៃសូ Pranai ទៅដើរលេងក្រៅប្រទេសទស្សនាបាល់ទាត់ Premier League ទាំងអស់គ្នាក្នុងប្រទេសអង់គ្លេស តែបែរជាត្រូវបានគេរិះគន់ចាប់កំហុសមុខក្រោយថា ខកចិត្តមិនបានឃើញយកម៉ែទៅដើរលេងជាមួយដូចកាលពីមុន
ដោយសាម៉ីខ្លួនបានបកស្រាយថា “គឺដូចជាអ្វីដែលខ្ញុំបានប្រាប់អញ្ចឹងថាដំណើរកំសាន្ដលើកនេះគឺជាការទៅធ្វើការ ដោយសារតែមានរឿងដែលត្រូវបត់បែនច្រើនទើបមិនអាចយកអ្នកម៉ាក់ទៅជាមួយបាន គឺជារឿងរបស់អ្នកផ្ទះ យើងត្រូវការអ្នកនៅផ្ទះចាំកែសម្រួលរឿងខ្លះៗ តែក៏អគុណដែលបារម្ភ នៅញុំបាយជាមួយអ្នកម៉ាក់ជារៀងរាល់ថ្ងៃ ចំណែកឯនៅលើបណ្ដាញសង្គមវាគ្រាន់តែចាកន្លែងមួយសម្រាប់យើងចង់បង្ហាញសកម្មភាពណាមួយតែប៉ុណ្ណោះ
ខ្ញុំនៅមើលថែគាត់ដូចធម្មតា ខលនិយាយគ្នាមិនដែលខានមួយថ្ងៃណាទេ ជាទំនាក់ទំនងដែលធ្វើអោយយើងរីកចម្រើនធំធាត់ដ៏ល្អប្រសើរ ខ្ញុំក៏យល់ពីអ្នកដែលចូលមកខមិនព្រោះគេអាចជាសម្លឹងឃើញថា ក្នុងឋានៈយើងជាក្មេងស្រីម្នាក់ គាត់ក៏បារម្ភថាយើងមិនចេះគិតពីគ្រួសារ ប៉ុន្ដែគ្រប់យ៉ាងវាសុទ្ធតែកើតចេញពីការគិតពិចារណារួចរាល់អស់ហើយចា”
អត្ថបទដោយ : នីត្តា