បើមិនប្លែកមិនមែន Yaya ទេស្លៀកពណ៌ក្រហមឆើតឆាយយ៉ាងស្រស់ស្អាតតែបែរទៅធ្វើរឿងនេះលើទូកទៅវិញ! មានវីដេអូ

ហ្វេនៗដល់ថ្នាក់ប្រាប់ថាគ្រាន់តែមើលរូបក៏ញញឹមបានដោយមិនដឹងខ្លួន រូបភាពដែល Yaya Urassaya​ ផុសនៅក្នុង IG បន្ទាប់ពី Nadech Kugimiya បានលុតជង្គង់សុំរៀបការនៅប្រទេសអុីតាលី អាចនិយាយបានថាជាដំណើរកំសាន្ដដែលពេញទៅដោយក្ដីសុខ

ដូចសកម្មភាពជាក់ស្ដែងដែលខាងស្រីបានផុសរូបស្អាតៗស្លៀកឈុតពណ៌ក្រហមស្រស់ឆើតឆាយ ខណៈពេលទៅចុះទូកយ៉ាងរ៉ូមែនទិកជាមួយ Nadech រូបថតសន្លឹកនីមួយៗសូមប្រាប់ថាផ្អែមល្ហែមឡើងសមុទ្រចង់ប្ដូររសជាតិទៅហើយ ហើយក៏មានវីដេអីដែល Yaya លោតទឹកសមុទ្រទាំងឈុតដ៏ស្រស់ស្អាតនេះផងដែរ មើលហើយសើចតាមហើយក៏សប្បាយរីករាយណាស់ផងដែរ

ជាមួយប្រយោគខាងស្រីសរសេរថា “Gna hve to start learning how to dive again #bellyflop” ហើយសាម៉ីុខ្លួនខាងប្រុសក៏ប្រញាប់ចូលទៅខមិនថា “ចង់ផុសអាមួយនេះដែរ”

អត្ថបទដោយ : នីត្តា