តួឆ្នើមប៉ះគ្នា តួឯកស្រី Aff និង Taew ជួបគ្នាក្នុងរឿងភាគថ្មីទះវៃមួយទំហឹងសមនឹងឈ្មោះរឿង…

សុទ្ធតែជើងខ្លាំងប៉ះគ្នាលើកនេះមិនដឹងអ្នកណាចាញ់អ្នកណាឈ្នះទេ!​ តួឯកស្រីជើងចាស់សម្រស់ចាំ Aff Taksaorn បង្ហាញខ្លួនក្នុងរឿងភាគថ្មីជាមួយតួឯកស្រីនាង Taew Natapohn ថែមរឿងមួយនេះទាំងគូមិនមែនមកស្លូតៗដាក់គ្នានោះទេ លើកនេះមកបង្ហាញស្នាដៃរៀងៗខ្លួនហើយ។

ជួបគ្នាម្ដងហើយតួឯកស្រីល្បីឈ្មោះមានការសម្ដែងល្អទាំងពីរដួងគឺតួឯកស្រី Aff Taksaorn និងតួឯកស្រី Taew Natapohn កំពុងមានរឿងថ្មីរួមគ្នាដែលចាក់បញ្ចាំងក្នុងទូរទស្សន៍ប៉ុស្ដិ៍លេខ៣ថៃ រឿងភាគមួយនេះមានចំណងជើងថា แค้น  Nobody’s happy if I’m not។​ ជារឿងភាគបែបសម័យដែលនិយាយពីចិត្តគំគួនដាក់គ្នាព្រោះតែទង្វើរកាលពីជំនាន់ម៉ែត្រូវមកធ្លាក់ដល់ជំនាន់កូនជាអ្នកឈឺចាប់​​ រស់នៅដើម្បីតែការស្អប់និងសងសឹក។ គ្រាន់តែដឹងសាច់រឿងខ្លះៗក៏ដឹងថារឿងនេះតួឯកស្រី Aff មិនបានមកស្លូតៗដូចរឿងមុនៗដែរ ថែម Taew ក៏មិនព្រមឲគេមកធ្វើបាបតែម្ខាងនោះទេ ឈុតឆាកទះតប់ដាក់គ្នារបស់គូនេះក៏មានដែរ។ ចង់ដឹងថាតួឯកស្រីទាំងពីរដួងមានស្នាដៃការសម្ដែងល្អយ៉ាងណានោះ ហើយលើកនេះអ្នកណាជាតួឯកស្រីពិតប្រាកដកុំភ្លេចតាមដានទស្សនាទាំងអស់គ្នា៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ